ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិតចិនម្នាក់ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយសារលួចថតរូបមូលដ្ឋានការពារជាតិរបស់អាមេរិក

    BY autoadmin February 9, 2019
    និស្សិតចិនម្នាក់ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ដោយសារលួចថតរូបមូលដ្ឋានការពារជាតិរបស់អាមេរិក

    និស្សិតចិនម្នាក់ឈ្មោះ Zhao Qianli អាយុ ២០ឆ្នាំ មកពីសាកលវិទ្យាល័យភាគខាងជើងនៃប្រទេសចិន ត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំមុន ដោយសារគាត់បានថតរូបមូលដ្ឋានកងទ័ពជើងទឹកអាមេរិក។ លោក Zhao កាលពីថ្ងៃអង្គារបានសារភាពថាមានពិរុទ្ធ ដោយលោកបានថតរូបមូលដ្ឋានការពារជាតិរបស់អាមេរិកពិតមែន និងត្រូវបានតុលាការអាមេរិកដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។

    យ៉ាងណាមិញដំបូងឡើយមេធាវីរបស់លោក Zhao បានប្រកែក និងអះអាងថា លោក Zhao គ្រាន់តែជាអ្នកទេសចរម្នាក់ដែលបានវង្វេងផ្លូវ និងដើរវង្វេងដល់ទីនោះតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកស៊ើបអង្កេតបាននិយាយថា លោក Zhao មានរូបថតមូលដ្ឋានកងទ័ពនៅលើទូរស័ព្ទដៃ និងកាមេរ៉ារបស់គាត់ ហើយគ្មានទីតាំងទេសចរណ៍ណាមាននៅម្តុំ Key West នេះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: