ខ្មែរណូត

ស្វែងរក

SEA GAMES

អ្នកចម្រៀងមកពី ១១ប្រទេស នឹងមកច្រៀងរួមគ្នាលើឆាកតន្ត្រីតែមួយក្នុងព្រឹត្តិការណ៍ Beyond The Games នៅថ្ងៃស្អែកនេះ

BY Khmernote Media April 27, 2023
អ្នកចម្រៀងមកពី ១១ប្រទេស នឹងមកច្រៀងរួមគ្នាលើឆាកតន្ត្រីតែមួយក្នុងព្រឹត្តិការណ៍ Beyond The Games នៅថ្ងៃស្អែកនេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ០៨ថ្ងៃទៀតប៉ុណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមការចុះផ្សាយផេកហ្វេសប៊ុករបស់ Beyond the Games បានបង្ហើបឱ្យដឹងថា អ្នកចម្រៀងមកពីអាស៊ានចំនួន ១១ប្រទេស នឹងមកច្រៀងចម្រៀងមួយបទរួមគ្នា លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវិធី Beyond The Games’ Day

ដូច្នេះហើយកុំភ្លេចមកចូលរួមទាំងអស់គ្នាដើម្បីស្ដាប់បទពេញណា៎។ ចូលរួមទាំងអស់គ្នាសាទរភាពជាម្ចាស់ផ្ទះ និងបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅវិមានឈ្នះ ឈ្នះ ចាប់ពីម៉ោង៤ រសៀលតទៅចូលរួមដោយសេរី និងឥតគិតថ្លៃ។

សូមបញ្ជាក់ជូនថា ការប្រគំតន្ត្រីនេះ មានការចូលរួមពីសំណាក់តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗជា ច្រើនរូប ជាមួយបទចម្រៀងនិពន្ធថ្មីរបស់យុទ្ធនាការ និងបទចម្រៀងនិពន្ធថ្មីដែលចូលរួមសហការផលិតដោយ សិល្បករ សិល្បការិនីមកពីប្រទេសអាស៊ានទាំង១១ប្រទេសផងដែរ ៕​

ប្រភព​៖ Beyond the Games

Share This Post: