មកដឹងពីឈ្មោះរបស់កីឡាករចំនួន ២០នាក់ចុងក្រោយសម្រាប់ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរស
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីបញ្ជីឈ្មោះកីឡាករ ២០នាក់ចុងក្រោយសម្រាប់ការប្រកួតកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរស។
អ្នកចាំទី ៖ • រ៉េត លីហេង • វីរៈ ដារ៉ា ។
ខ្សែការពារ៖ • កើត ពេជ្រ • ចាន់ សារ៉ាពេជ្រ • ឡេង ណូរ៉ា • ស រតនា នី សុខរី • សុផល ឌីម៉ង់ • សឿត ណារ៉ា • តាំង ប៊ុនឆៃ ជា សុខម៉េង • ផាត សុខា ។
ខ្សែបម្រើ៖ • ស៊ិន សុវណ្ណមករា • ញាន សុស៊ីដាន • ជូស៊ីនទី . មិន រតនៈ • លីម អារុណ រ៉េយមិន។
ខ្សែប្រយុទ្ធ ៖ •លឹម ពិសុទ្ឋ • សៀង ចន្ធា • គី រីណា
សូមបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតនៅក្នុងពូល A រួមមាន៖ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងហ្វីលីពីន។ ក្រុមកម្ពុជា នឹងត្រូវប្រកួតបើកឆាកនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត៕



ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា