សម្ដេចតេជោ ៖ «សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិនិងជាតិ ប្រទេសនិងប្រទេស»
សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានចេញសារទាក់ទងនឹងរឿងរ៉ាវអ្នករិះគន់ និងប្រមាថមាក់ងាយដល់ អ្នកប្រដាល់ថៃ បួ ខាវ។

សម្ដេចបានសរសេរថា៖ « កូនប្រុសភាសាប្រមាថចំពោះភ្ញៀវមកប្រទេស
យើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។បើទោះកីឡាករប៊ួ ខាវមិនមកឬមកយើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៏ដោយ។
កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើងតំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេសដែលចាំបាច់ត្រូវមានមិត្តភាពនិងសាមគ្គីភាពជាមួយគ្នា។
សម្ដេចបានលើកឡើងទៀតថា «សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិនិងជាតិ ប្រទេសនិងប្រទេស។ សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ចាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើង ដើម្បីចូលរួមប្រកួត ឬទស្សនាកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕


