ខ្មែរណូត

ស្វែងរក

SEA GAMES

កីឡាអុកចត្រង្ដ ចាប់ផ្ដើមការប្រកួតនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមហើយ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

BY Khmernote Media April 29, 2023
កីឡាអុកចត្រង្ដ ចាប់ផ្ដើមការប្រកួតនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមហើយ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា វិញ្ញាសាកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានចាប់ផ្ដើមនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមទស្សនាកីឡាអុកចត្រង្គ និងលើកទឹកចិត្តដល់កីឡាករ បន្ទាប់ពីទេីបតែបញ្ចប់ពិធីបុណ្យសព្វមាតាកាលពីយប់ម្សិលម៉ិញ។ អ្នកគាំទ្រជាច្រើន បានចូលរួមទស្សនាការប្រកួតកីឡាដោយផ្ទាល់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

សូមជម្រាបថា វិញ្ញាសាអុកចត្រង្គនាវេលាព្រឹកថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៣នេះរួមមាន៖
-វិញ្ញាសាទោលផ្នែកបុរស រយៈពេល ៥នាទី ជុំទីមួយ និងទីពីរ
-វិញ្ញាសាទោលផ្នែកបុរស រយៈពេល ៦០នាទី ជុំទីមួយ ៕

ប្រភព៖ MoEYS Cambodia

រូបភាព៖ Cambodia 2023

Share This Post: