ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងហោះហើរពីអូកឡែនទៅទីក្រុងស៊ាងហៃមួយបានត្រឡប់ក្រោយជាបន្ទាន់ បន្ទាប់ពីខាងចិនមិនអនុញ្ញាតឱ្យចុះចត

    BY autoadmin February 11, 2019
    ជើងហោះហើរពីអូកឡែនទៅទីក្រុងស៊ាងហៃមួយបានត្រឡប់ក្រោយជាបន្ទាន់ បន្ទាប់ពីខាងចិនមិនអនុញ្ញាតឱ្យចុះចត

    ជើងហោះហើររបស់អ៊ែរញូហ្សេឡែនពីទីក្រុងអូកឡែន (Auckland) ទៅស៊ាងហៃ បានវិលត្រឡប់ក្រោយវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីជិះបានប៉ុន្មានម៉ោង និងបានរកឃើញថា ពួកគេមិនមានការអនុញ្ញាតឱ្យចុះចតនៅក្នុងប្រទេសចិន។ ជើងហោះហើរ NZ289 ដែលផ្ទុកអ្នកដំណើរ ២៧០នាក់ បានចាកចេញពីទីក្រុងអូកឡែនមុនពេលពាក់កណ្តាលអាធ្រាត្រថ្ងៃសៅរ៍ ដើម្បីវិលត្រឡប់មកវិញនៅប្រហែលម៉ោង ១០ព្រឹកនៅថ្ងៃបន្ទាប់។

    ក្រសួងការបរទេសចិនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេនៅពេលមានការសុំបកស្រាយពីអ្នកសារពត៌មាន ហើយការទាក់ទងទៅរដ្ឋបាលអាកាសចរណ៍ស៊ីវិលក៏មិនត្រូវបានឆ្លើយតបដូចគ្នា។ យ៉ាងណាមិញក្រុមហ៊ុន Air New Zealand បានសុំទោសដល់អ្នកដំណើរ និងបាននិយាយថា សេវាកម្មពិសេសនឹងហោះហើរទៅកាន់ទីក្រុងស៊ាងហៃនៅម៉ោង ១១ យប់ថ្ងៃអាទិត្យ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកដំណើរជាច្រើនមានការមិនពេញចិត្ត និងបង្ហោះសារមិនពេញចិត្តលើបណ្តាញសង្គមផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ telegraph

    Share This Post: