ខ្មែរណូត

ស្វែងរក

SEA GAMES

កីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម

BY Khmernote Media May 1, 2023
កីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់ជាលើកដំបូង។

សូមបញ្ជាក់ថា ខាន់ ចេសា គឺជាកីឡាការិនីកូនកាត់ ៣សាសន៍ ផ្នែកកីឡាជឺជីតស៊ូដែលមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិម៉ិកសិចកូកាត់អាមេរិក។ កីឡាការិនីដ៏វ័យក្មេងម្នាក់នេះបានចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ថែមទាំងដណ្តើមយកបានមេដាយមាសឲ្យប្រទេសកម្ពុជានៅឆ្នាំ ២០១៨ ក្នុងព្រឹត្តិការណ៍អាស៊ានហ្គេមក្នុងវិញ្ញាសាជឺជីតស៊ូនេវ៉ាហ្សា (Newaza) ក្នុងវិញ្ញាសារប្រភេទទម្ងន់៤៩ គីឡូ នៅប្រទេសឥណ្ឌូនេស៊ី។

មេដាយមាសនេះបាននាំមកនូវមោទកភាព និងកិត្តិយសជូនជាតិយ៉ាងក្រៃលែង ដែលជាមេដាយមាសដំបូងគេដែលកម្ពុជាទទួលបានសម្រាប់ប្រភេទកីឡាជឺជីតស៊ូ។ បន្ថែមពីនេះ ចេសាក៏បានដណ្តើមយកមេដាយមាសមួយទៀតជូនជាតិមាតុភូមិនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៩ សម្រាប់ប្រភេទកីឡាដដែលនេះ ៕

ប្រភព៖ Cambodia 2023

Share This Post: