Vespa Primavera Color Vibe ដែលជាម៉ូដែលពិសេស បានសម្ពោធដាក់លក់នៅលើទីផ្សារកម្ពុជាហើយ
Vespa Primavera Color Vibe ដែលជាម៉ូឌែលពិសេស ប្រណិត ល្អគ្មានពីរ បានសម្ពោធជាផ្លូវការនៅកម្ពុជា នាចុងខែមេសា ឆ្នាំ២០២៣នេះ ជាមួយនឹងការរចនាពីរពណ៌ដ៏គួរឱ្យចាប់អារម្មណ៍គឺ ពណ៌ខៀវ និងទឹកក្រូច។

ស្ទីលពណ៌នៃម៉ូដែលពិសេសរបស់ Vespa Primavera Color Vibe នេះ ត្រូវបានកំលាយបញ្ចូលគ្នាជាមួយនឹងស្រមោលតួខ្លួន ដែលផ្គូរផ្គងគ្នាយ៉ាងអស្ចារ្យជាមួយនឹងក្រាហ្វិកនៅចំហៀង រួមទាំងកម្រាលជើងដែលបង្កើតឡើងនូវភាពលេចធ្លោ និងសេចក្ដីរីករាយជាខ្លាំង។ លក្ខណៈពិសេសរបស់ម៉ូឌែលនេះ បានធ្វើឱ្យមានការកោតសរសើរជាសកលចំពោះម៉ាក សញ្ញាម៉ូតូវេស៉្បា ក្នុងភាពចម្រុះពណ៌បែបនេះ។

បន្ថែមពីលើភាពពិសេសនោះ គឺការតុបតែងត្រូវបាន hi-light ជាមួយពណ៌ខ្មៅបែបកីឡា ដូចជាស៊ុមចង្កៀងមុខ ទម្រង់ផ្នែករបាំងការពារខាងមុខ ដុំលើរបាំងភក់ខាងមុខ រ៉េស័របូមខាងមុខ កាងក្រោយ និងស៊ុមចង្កៀងក្រោយជាដើម។ រចនាបថនៃគម្របផ្លាកកម៉ូតូ ការឌីហ្សាញតែម ពណ៌ដ៏អស្ចារ្យ មានស្ទីលល្អឯកប្លែកដាច់ពីគេ។
១៖ ម៉ូតូវេស៉្បាមិនមែនត្រឹមគ្រាន់តែធ្វើជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាមានរចនាបថ និងលក្ខណៈស្ទីលពិសេសខុសប្លែកពីម៉ូតូម៉ាកដទៃ។
២៖ ម៉ូតូវេស៉្បាជាប្រភេទម៉ូតូកាលីប លំដាប់ខ្ពស់ (Lifestyle Scooter) ដែលបង្ហាញនូវភាពទាន់សម័យ ស្ទីលក្លាស៊ីកតែមួយគត់ដែលមិនចេះសាបសូន្យ ពុំមានលក្ខណៈចេញតាមស៊េរី ឬម៉ូដែលចាស់ ឬឆ្នាំចាស់ហួសសម័យ ដូចម៉ាកម៉ូតូដទៃឡើយ ទោះបីផលិតចេញមុន ឬចេញក្រោយក្តី។ ទោះបីឆ្នាំចាស់ ឬម៉ូដែលចាស់ក្តី ម៉ូតូវេស៉្បានៅតែបង្ហាញនូវស្ទីលដ៏ស្រស់ស្អាត ស្រស់សង្ហា បង្ហាញនូវឧត្ដមភាព កិត្យានុភាព មោទនភាព របស់អ្នកបើកបរ និងជានិមិត្តសញ្ញានៃសេរីភាពគ្មានទុក្ខកង្វល់ គ្មានការរំខាន និងគ្មានដែនកំណត់ ប្រើប្រាស់បានគ្រប់វ័យ មិនថាវ័យចំណាស់ ឬវ័យក្មេង ឬក្នុងឯកសណ្ឋាន (សម្លៀកបំពាក់) បែបណាក៏ដោយ។
៣៖ ម៉ូតូវេស៉្បាជាកេរដំណែល ជានិមិត្តរូប និងជាប្រវត្តិសាស្រ្ដនៃម៉ាកសញ្ញាដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី ដែលមានឈ្មោះបោះសម្លេង ល្បីល្បាញក្នុងពិភពលោកតាំងពីឆ្នាំ1946 មកម៉្លេះ មានរោងចក្រផលិតធំជាងគេតែមួយគត់នៅទ្វីបអឺរ៉ុប ហើយបានមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងត្រូវបានទទួលស្គាល់ដោយអភិជនខ្មែរយើងតាំងពីយូរយារណាស់មកហើយ។
៤៖ ម៉ូតូវេស៉្បាមានគុណភាពខ្ពស់ មានបច្ចេកវិជ្ជាទំនើប តួធ្វើអំពីដែកថែប មានលំនឹង និងសុវត្ថិភាពក្នុងពេលបើកបរ សម្បកកង់សុវត្ថិភាពពុំប្រើពោះវៀន យ៉ាន់អាលុយមីញ៉ូម ប្រព័ន្ធសោរឈីប (Chip) ចោរពុំអាចលួចបាន និងមិនក្តៅម៉ាស៊ីនក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយ។
ម៉ូតូ Vespa Primavera ដំបូងបំផុតដែលត្រូវបានដាក់លក់នៅឆ្នាំ1968 បានក្លាយទៅជាគំរូដ៏ពេញនិយមមិនចេះសាបសូន្យ និងជាបដិវត្តពិតប្រាកដមួយ។ យុវវ័យភាព ភាពរហ័សរហួន ភាពច្នៃប្រឌិត សុវត្ថិភាព និងការការពារបរិស្ថាន ដូច្នេះសព្វថ្ងៃនេះ Vespa Primavera ប្រៀបបានដូចជាផ្កាយរះចែងចាំងគ្រប់សម័យកាល។ ហើយបដិវត្តនេះបានបន្តជាមួយម៉ូតូ Vespa Primavera ថ្មី ដែលកាន់តែមានសុវត្ថិភាព ផាសុកភាព និងស្ទីលលំដាប់ ព្រមទាំងលក្ខណៈពិសេសៗជាច្រើនទៀត។ ម៉ូតូ Vespa នេះ បាននាំចូលនិងចែកចាយដោយក្រុមហ៊ុន Narita Vespa ដែលមានទីតាំងនៅផ្លូវ Oknha Try Heng (2011) ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕





