កីឡាករប្រដាល់ Thiago Teixeira នឹងតំណាងឱ្យគុនខ្មែរ ចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៤ ខែឧសភាខាងមុខនេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា កីឡាករប្រដាល់ Thiago Teixeira (សែន ចន្ទរិទ្ធីគុន) តំណាងកម្ពុជាចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កីឡាករ សែន ចន្ទរិទ្ធីគុន និងចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី និងលើកទង់ជាតិកម្ពុជាជាថ្មី នៅលើឆាកអន្តរជាតិជូនពរគាត់ផងបងប្អូន។»
សូមបញ្ជាក់ថា កីឡាករគុនខ្មែរ ធឿន ធារ៉ា និងកីឡាករគុនខ្មែរ Thiago នឹងត្រូវទៅប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធីតែមួយ នៅថ្ងៃទី០៦ ខែឧសភាខាងមុខនេះ ប៉ុន្តែដោយសារ កីឡាករ ធឿន ធារ៉ា រងរបួសភ្លាត់កែងដៃយ៉ាងដំណំ ខណៈប្រកួតជាមួយកីឡាករថៃ ក្រុងចក្រ ទាត់ក្នុងទឹក៤ ដែលតម្រូវឱ្យកីឡាករគុនខ្មែរ Thiago ចេញប្រកួតតែម្នាក់ឯងបែបនេះ ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn