ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសនឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ បើ U22 កម្ពុជាឆ្លងមិនផុតវគ្គចែកពូល

BY
Naren
May 3, 2023

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសនឹងចុះចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ បើ U22 កម្ពុជាឆ្លងមិនផុតវគ្គចែកពូល ឯកឧត្តមបានប្រកាសបែបនេះក្រោយពីការប្រកួតក្រុមបាល់ទាត់បុរស U22 កម្ពុជា ជាមួយនឹង ហ្វីលីពីន បានបញ្ចប់ជាមួយនឹងលទ្ធផល ១-១។

ឯកឧត្តម បានសរសេរនៅលើបណ្ដាញសង្គម FaceBook ផ្ទាល់ខ្លួនមានខ្លឹមសារទាំងស្រុងថា៖ «កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់។

បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។

ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គ
លេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ៕

Share This Post: