SEA GAMES
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងចែកសំបុត្រការប្រកួតបាល់ទាត់បុរសនារី ចាប់ពីម៉ោង ១ ថ្ងៃនេះ នៅតាមកីឡដ្ឋានប្រកួតផ្ទាល់
BY Liny Chan
May 3, 2023
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើការចែកសំបុត្រឥតគិតថ្លៃ សម្រាប់ទស្សនាការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរស និងនារី នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ ដែលក្នុងនោះក៏មានការប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ទល់នឹងក្រុមជម្រើសជាតិនារីឡាវផងដែរ។
សំបុត្រ នឹងដាក់ចែកជូនចាប់ពីម៉ោង ១ៈ០០ ថ្ងៃត្រង់ នៅតាមកីឡដ្ឋានប្រកួតផ្ទាល់តែម្ដង។ សូមជម្រាបថា បើតាមការបង្ហោះរបស់សហព័ន្ធកីឡា នៅថ្ងៃនេះ មានការប្រកួតនៅទីតាំងចំនួន ៣កីឡដ្ឋានផ្សេងៗគ្នាគឺ កីឡដ្ឋានស្មាត អ អេស អិន (បាល់ទាត់នារី) កីឡដ្ឋានស្ដាតចាស់ (បាល់ទាត់នារី) និងកីឡដ្ឋានព្រីនស៍ (បាល់ទាត់បុរស)៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា