ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រមានក្រុមជនល្មើស ឱ្យបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើនៅភ្នំតាកឹង ដែលឯកឧត្តមខំការពារ ថែ អស់២៨ឆ្នាំ ទុកជាប្រយោជន៍តកូនចៅ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការព្រមានទៅដល់ក្រុមជនល្មើស ឱ្យបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈឯកឧត្តម បានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេលព្រៃឈើទាំងនេះ អស់ ២៨ឆ្នាំមកហើយ ដើម្បីទុកជាប្រយោជន៍តកូនចៅទៅអនាគត។

ឯកឧត្តមបានធ្វើការបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះថា៖ « ថ្ងៃនេះខ្ញុំសូមប្រាកាសសាជាថ្មី ទៅដល់ក្រុមជនល្មេីស ដែលបាននាំគ្នាមកកាប់បំផ្លាញ ព្រៃឈើដែលនៅសេសសល់ ព្រៃឈើនេះខ្ញុំបានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេល ២៨ឆ្នាំកន្លងទៅហេីយ នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បេីជនល្មេីសទាំងអស់គ្នា មិនបញ្ឈប់សកម្មភាពនេះទេ ខ្ញុំនិងប្រេីសិទ្ធិគ្រប់បែបយ៉ាងដែលមាន ដើម្បីថែរក្សាការពារព្រៃឈេីនេះ ក្នុងន័យទុកជាប្រយោជន៍តកូនចៅទៅអនាគត »៕






អត្ថបទ៖ លីនី