ព័ត៌មានជាតិ
សាកលវិទ្យាល័យ ២ អនុញ្ញាតឲ្យសាស្ត្រចារ្យ និងនិស្សិតឈប់សម្រាក ពីថ្ងៃទី៥-១៨ ខែឧសភា ដើម្បីចូលរួមអបអរ SEA Games
BY Liny Chan
May 3, 2023
គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យសាស្ត្រចារ្យ និងនិស្សិតឈប់សម្រាក ដើម្បីចូលរួមគាំទ្រ និងអបអរសាទរព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្ដីជូនដំណឹង របស់សកលវិទ្យាល័យខាងលើ សាស្ត្រចារ្យ និងនិស្សិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ។ ទន្ទឹមនឹងនេះដែរ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សាស្ត្រចារ្យ និងនិស្សិតទាំងអស់ត្រូវចូលបង្រៀន និងរៀនជាធម្មតាវិញ៕


អត្ថបទ៖ លីនី