ព័ត៌មានជាតិ
បុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ
BY Liny Chan
May 3, 2023
យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sea Seakleng សៀ សៀកឡេង បានឱ្យដឹងថា បុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យ ជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222 បានស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់ ដោយមានកាំភ្លើងប្រើហ្គាសសៀតចង្កេះ និងមានគ្រាប់ពិតចំនួន ៣គ្រាប់។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធខាងលើបានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភានេះ៕



ប្រភព៖ Sea Seakleng សៀ សៀកឡេង