ខ្មែរណូត

ស្វែងរក

SEA GAMES

អបអរសាទរ! ក្រុមកីឡាករកម្ពុជា យកឈ្នះលើក្រុមកីឡាករសិង្ហបុរី ដោយលទ្ធផល ៣សិត ទល់ ០ សម្រាប់វិញ្ញាសាបាល់ទះបុរស

BY Khmernote Media May 4, 2023
អបអរសាទរ! ក្រុមកីឡាករកម្ពុជា យកឈ្នះលើក្រុមកីឡាករសិង្ហបុរី ដោយលទ្ធផល ៣សិត ទល់ ០ សម្រាប់វិញ្ញាសាបាល់ទះបុរស

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡា សិស្សនិស្សិតកម្ពុជា បានឱ្យដឹងថា ចប់ការប្រកួត ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមបាល់ទះបុរសជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៣សិតទល់០។

យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ស សុខា រួមជាមួយភរិយា ព្រមទាំងក្រុមការងារ ចូលរួមទស្សនាការប្រកួតបាល់ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា និងក្រុមបាល់ទះបុរសជម្រើសជាតិសិង្ហបុរី នៅទីលានវិមានពហុកីឡដ្ឋានជាតិ។

សម្រាប់បាល់ទះបុរសនេះ នឹងបន្តប្រកួតនៅថ្ងៃស្អែកចំនួន ៤គូទៀត ដោយចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់តទៅ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមហ្វីលីពីន នៅវេលាម៉ោង ៧៖៣០យប់៕

រូបភាព៖ Cambodia 2023

Share This Post: