SEA GAMES
ម្ចាស់ផ្ទះកម្ពុជាឈរលើកំពូលតារាងមេដាយបណ្តោះអាសន្ន សម្រាប់ស៊ីហ្គេម ២០២៣
BY Khmernote Media
May 6, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ម្ចាស់ផ្ទះ កម្ពុជាកំពុងក្តោបក្តាប់មេដាយមាសច្រើនជាងគេ លើកំពូលតារាងមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយដណ្តើមបានមេដាយសរុបសរុប០៩គ្រឿង ក្នុងនោះ មេដាយមាស៥ វិញ្ញាសា និងមេដាយប្រាក់៤វិញ្ញាសា។
មេដាយចំនួន៥វិញ្ញាសារបស់កម្ពុជា ដណ្តើមបានលើ២ប្រភេទកីឡា គឺប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាលើវិញ្ញាសាសម្ដែងបុរសជាគូ (Men’s DUO) ដណ្តើមបានដោយកីឡាករឆ្នើមរបស់កម្ពុជា គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា។ ចំពោះមេដាយប្រាក់២វិញ្ញាសាលើប្រភេទកីឡាជឺជីតស៊ូនេះដែរ គឺដណ្តើមដោយកីឡាការិនី ខាន់ ចេសា, កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណលីណា លើវិញ្ញាសាសម្ដែងនារី ២នាក់ទល់២នាក់ ៕








ប្រភព៖ ក្រសួងព័ត៌មាន