SEA GAMES
អបអរសាទរ! កីឡាករអេឡិចត្រូនិចកម្ពុជា ស្រ៊ន ចាន់ធឿន បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា AK2 ឯកត្តជន
BY Khmernote Media
May 6, 2023
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ កីឡាករ ស្រ៊ន ចាន់ធឿន បានឈ្នះមេដាយប្រាក់ ខណៈកីឡាករ សៅ រិទ្ធចេស្តា ឈ្នះមេដាយមាស លើប្រភេទកីឡាអេឡិចត្រូនិក វិញ្ញាសាឯកត្តជន AK2 នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅសណ្ឋាគារណាហ្គាវើល។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡា E-Sports អញ្ជើញបំពាក់មេដាយមាស ដល់កីឡាករ សៅ រិទ្ធចេស្តា ដែលទទួលបានចំណាត់ថ្នាក់លេខ ១ ខណៈដែលលេខ ២ ក៏បានទៅលើម្ចាស់ផ្ទះកម្ពុជា និងលេខ ៣ បានទៅលើកីឡាករ នៃប្រទេសថៃ សម្រាប់វិញ្ញាសា E-Sport ឯក្កតជន (Attack Online 2-Individual)នៅរសៀលថ្ងៃនេះផងដែរ ៕







ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា