SEA GAMES
នៅយប់នេះ! ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា នឹងត្រូវប្រកួតដណ្តើមមេដាយមាស ជាមួយក្រុមកីឡាបាល់ទះឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ
BY Khmernote Media
May 8, 2023
រាជធានីភ្នំពេញ៖ ក្រោយពីប្រកួតយ៉ាងស្វិតស្វាញក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា យកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់២ កាលពីយប់មិញរួមមក។ ថ្ងៃនេះ ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា នឹងត្រូវប្រកួតដណ្តើមមេដាយមាស ជាមួយក្រុមកីឡាបាល់ទះឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅវេលាម៉ោង១៩៖៣០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សម្រាប់ការចែកសំបុត្រកីឡាបាល់ទះក្នុងសាល វិញ្ញាសាបុរស នៅក្នុងប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលមានទីតាំងនៅច្រកខាងក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង ១០៖០០ព្រឹក រហូតដល់អស់សំបុត្រ ៕



ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department