ឧកញ៉ា ស្រី ចាន់ថន ចូលរួមអបអរសាទរលោក Yeab chandara តំណាងឲ្យកម្ពុជានាំយកទង់ជាតិឡើងទៅដោតកំពូលភ្នំ Everest Basecamp
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់់ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមអបអរសាទរលោក Yeab chandar តំណាងឲ្យកម្ពុជានាំយកទង់ជាតិឡើងទៅដោតកំពូលភ្នំEverest Basecamp ដែលមានកម្ពស់ ៥៣៦៤ម៉ែត្រ។
ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ចូលរួមអបអរសាទរ ប្អូនប្រុសYeab chandara ដែលបាននាំយកទង់ជាតិកម្ពុជាឡើងទៅដោតកំពូលភ្នំEverest Basecamp ដែលមានកម្ពស់៥៣៦៤ម៉ែត្រគឺតំណាងឲ្យកម្ពុជានិង (ក្លឹបគុនខ្មែរជើងឯកពិភពលោក) ។ ហើយវាជាសក្ខីភាពក្នុងការបញ្ជាក់ថា ” កម្ពុជា ” មានសមត្ថភាពស្មើមុខស្មើមាត់ដូចជាតិសាស្រ្ដដ៏ទៃដែរ អោយតែកម្ពុជារួមគ្នាសាមគ្គីគ្នា ជយោ!កម្ពុជា។ ដោយក្ដីគោរពនិងស្រឡាញ់បំផុត ស្រី ចាន់ថន » ។
បើយោងតាមប្រភពពីគណនីហ្វេសប៊ុកផ្ទាល់របស់ លោក Yeab chandara បានសម្តែងអារម្មណ៍មោទកភាពដែលកើតលើទឹកដីកម្ពុជា ដោយលោកសរសេររៀបរាប់ថា៖ « ការបើកនៅមហាព្រឹត្តិការណ៍ Seagame លើកទី ៣២ , ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខ្ញុំពិតជាមានមោទកភាពដែលកើតលើទឹកដីនេះ។ ទឹកភ្នែកស្រក់ដោយមិនដឹងខ្លួន នេះពិតជាពេលវេលាដែលល្អក្នុងការបង្ហាញ កម្ពុជាទៅលើឆាកអន្ដរជាតិ។ ក្នុងនោះដែរ ខ្ញុំបានរួមចំណែកយកទង់ជាតិរបស់ជាតិ ទៅដោតនៅ” Everest Basecamp ” ដែលមានកម្ពស់ ៥៣៦៤ ម៉ែត្រ ហើយវាជាសក្ខីភាពក្នុងការបញ្ជាក់ថា ” កម្ពុជា ” មានសមត្ថភាពស្មើមុខស្មើមាត់ដូចជាតិសាស្រ្ដដ៏ទៃដែរ អោយតែកម្ពុជារួមគ្នាសាមគ្គីគ្នា ជយោ ! កម្ពុជា ……៕ »




