SEA GAMES
កីឡាករកង់ភ្នំកម្ពុជា ឃីម ម៉េងឡុង ដណ្ដើមបានមេដាយប្រាក់ ក្នុងវិញ្ញាសាប្រណាំងកង់ភ្នំ
BY Khmernote Media
May 8, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករកម្ពុជា ឃីម ម៉េងឡុង បន្តដណ្ដើមបានមេដាយប្រាក់ ក្នុងវិញ្ញាសាប្រណាំងកង់ភ្នំ (Cross Country Elimination ( XCE )) ផ្នែកបុរស ចម្ងាយ៥០០ម៉ែត្រ នៅតំបន់ឧទ្យាជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខណៈលេខ១ បានទៅលើកីឡាករថៃ និងលេខ៣ បានទៅលើកីឡាករឥណ្ឌូនេស៊ី ៕





ប្រភព៖ ក្រសួងព័ត៌មាន