ខ្មែរណូត

ស្វែងរក

SEA GAMES

អបអរសាទរ! កីឡាករ ចុន ចិត្ត កងពលតូចថ្មើរជើងលេខ៥៣ ដណ្តើមបានមេដាយមាស វិញ្ញាសាគុនល្បុក្កតោ ប្រយុទ្ធបុរស

BY Khmernote Media May 9, 2023
អបអរសាទរ! កីឡាករ ចុន ចិត្ត កងពលតូចថ្មើរជើងលេខ៥៣ ដណ្តើមបានមេដាយមាស វិញ្ញាសាគុនល្បុក្កតោ ប្រយុទ្ធបុរស

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ កីឡាករ ចុន ចិត្ត កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស វិញ្ញាសាគុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 60KG) ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ។

សូមបញ្ជាក់ថា ពលបាលឯក ចុន ចិត្ត ធ្លាប់បានទទួលមេដាយមាសចំនួន ៥លើកក្នុងនោះរួមមាន៖ មេដាយមាសជើងឯកថ្នាក់ជាតិចំនួន៤ ឆ្នាំ២០១៩, ២០២០, ២០២១ និង២០២២ និងមេដាយមាសជម្រើសជាតិចំនួន១ ក្នុងឆ្នាំ២០២២ និងនៅពេលនេះ ទទួលបានមេដាយមាសចំនួន ១ទៀត សរុបចំនួន ៦មេដាយមាស។ កងពលតូចថ្មើរជើងលេខ៥៣ មានមោទនភាពក្រៃលែង ដែលពលបាលឯក ចុន ចិត្ត បានប្រឹងប្រែងអស់ពីសមត្ថភាព នាំយកកិត្តិយសជូនអង្គភាព និងប្រទេសជាតិរបស់យើង ៕

ប្រភព៖ កងពលតូចថ្មេីរជេីងលេខ៥៣

Share This Post: