ខ្មែរណូត

ស្វែងរក

SEA GAMES

ប្រធានសហព័ន្ធអុកថៃ សន្យាថានឹងជំរុញឱ្យគណៈកម្មការកីឡាជាតិថៃ រៀបចំការប្រកួតអុកចត្រង្គ ពេលខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ

BY Khmernote Media May 10, 2023
ប្រធានសហព័ន្ធអុកថៃ សន្យាថានឹងជំរុញឱ្យគណៈកម្មការកីឡាជាតិថៃ រៀបចំការប្រកួតអុកចត្រង្គ ពេលខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានមេដាយច្រើនជាងគេ ក្នុងចំណោមបណ្តាប្រទេសចូលរួមប្រកួត អុកចត្រង្គ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ប្រធានសហព័ន្ធអុកថៃ នឹងជំរុញគណៈកម្មការកីឡាជាតិថៃ (NOC) ឱ្យមានការរៀបចំប្រកួតលើវិញ្ញាសា អុកចត្រង្គ ពេលថៃធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅពេលខាងមុខ។

លោក SAHAPOL NAXVANICH ប្រធានសហព័ន្ធអុកថៃ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបិទបញ្ចប់ការប្រកួតវិញ្ញាសា អុកចត្រង្គ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញយ៉ាងដូច្នេះថា «ពេលខ្ញុំទៅវិញខ្ញុំនឹងជំរុញឱ្យគណៈកម្មការជាតិកីឡាថៃឱ្យមានវិញ្ញាសាអុក ទោះបីជាអុកចត្រង្គខ្មែរក៏ដោយ អុកភូមាក៏ដោយ ឬអុកផ្សេងៗទៀតក៏ដោយ គឺត្រូវតែជំរុញឱ្យមានព្រោះថា នៅក្នុងតំបន់អាស៊ី អាគ្នេយ៍លេងប្រហាក់ប្រហែលគ្នា»។

ទាក់ទិននឹងការរៀបចំស៊ីហ្គេមពិសេសនោះវិញ្ញាសា អុកនេះដែរ ត្រូវបានលោកប្រធានសហ័ពន្ធអុកថៃបានលើកឡើងថា ពិតជាមានការសារៈ សំខាន់ណាស់សម្រាប់ការពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន និងពង្រឹង ទំនាក់ទំនងប្រទេស និងប្រទេសផងដែរ។ សម្រាប់ការឌឺដងដាក់គ្នា រវាងអ្នកទស្សនា ឬក៏កីឡាត្រូវបាន លោកគូសបញ្ជាក់ថា «ធម្មតាការប្រកួត គឺត្រូវប្រកួតបញ្ចេញអស់ សមត្ថភាពរៀងខ្លួន ប៉ុន្តែពេលចប់ការប្រកួតយើង ជាគ្រួសារតែមួយ ជាមិត្តភក្តិគ្នា រាប់អានគ្នាក្នុងនាមជាកីឡា»។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជាធ្វើម្ចាស់ផ្ទះក្នុងវិញ្ញាសា អុកចត្រង្គក្នុងចំណោមវិញ្ញាសាផ្សេងទៀតក្រុមកីឡាករថៃ បានទទួលបានមេដាយ ច្រើនជាងគេ។ កីឡាអុកចត្រង្គ ដែលមាន ៧វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា គឺមានអត្តពលិកជិត ១០០នាក់ មកពី ៧ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា, ថៃ, វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងឡាវ ដោយក្រុមជម្រើសជាតិកម្ពុជា មាន អត្តពលិក កីឡាករ-កីឡាការិនី ១២នាក់ (នារី ២នាក់)។

​លទ្ធផលក្រុមម្ចាស់ផ្ទះកម្ពុជារកបាន មេដាយមាស ១គ្រឿង, ប្រាក់ ៤គ្រឿង និងសំរឹទ្ធ ១គ្រឿង គឺមានវិញ្ញាសាឯកត្តជនបុរស ៥នាទី កីឡាករកម្ពុជា សុខ លឹមហេង ទទួលបានមេដាយមាស, កីឡាករ សំ កក្កដា យកបាន មេដាយប្រាក់ (វិញ្ញាសា ៦០នាទី), កីឡាករ នូ ចាន់ផានិត បានមេដាយសំរឹទ្ធ (វិញ្ញាសា ៥នាទី), ហើយវិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ៦០នាទី ក្រុមកម្ពុជា ទទួលបានមេដាយប្រាក់ និងការប្រកួតវិញ្ញាសា ៣នាក់ យកបានមេដាយប្រាក់, វិញ្ញាសា ២នាក់ បានមេដាយប្រាក់។ ចំណែកកីឡាករថៃបានរកបានមេដាយមាសចំនួន៤ មេដាយសំរឹទ្ធចំនួន១ សរុបបាន មេដាយចំនួន៥៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: