ឧកញ៉ា ស្រី ចាន់ថន សំណូមពរដល់បងប្អូនកម្ពុជា រក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញង់បញ្ឆេះកំហឹងថែម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានធ្វើការសំណូមពរដល់បងប្អូនកម្ពុជាទាំងអស់ សូមរក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ ជាពិសេសកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញង់បញ្ឆេះកំហឹង។
ក្នុងសំនេរលោក ឧកញ៉ាស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «បងប្អូនជនរួមជាតិជាទីគោរពនៅថ្ងៃនេះ ប៊ួខាវ ចេញដំណើរមកហើយមកជាមួយក្រុមកីឡាឃីកបុកស៊ីងរបស់គាត់ ដើម្បីធ្វើការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភាតទៅនៅស៊ីហ្គេម២០២៣។ សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរក្នុងនាមម្ចាស់ផ្ទះយើងចាំ៦៤ឆ្នាំហើយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាពិសេសខ្ញុំសំណូមពរតាមផេកកុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញង់បញ្ឆេះកំហឹងថែមយើងត្រូវយល់ពីអត្ថន័យនៃស៊ីហ្គេមគឺដើម្បីចំណងមិត្តភាពអាស៊ាន។ (ខ្មែររូបរួមគ្នាខ្មែរអាចធ្វើបាន) ដោយក្ដីគោរពនិងស្រឡាញ់បំផុតពីខ្ញុំបាទស្រី ចាន់ថន» ៕





ប្រភព៖ ស្រី ចាន់ថន Srey Chanthorn