ខ្មែរណូត

ស្វែងរក

SEA GAMES

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលតែតបញ្ចូលទីបានយ៉ាងល្អ

BY Khmernote Media May 11, 2023
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលតែតបញ្ចូលទីបានយ៉ាងល្អ

រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រកាសឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា ដែលបានតែតបញ្ចូលទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងល្អ នៅពេលកម្ពុជា ប៉ះជាមួយ ឥណ្ឌូនេស៊ីនាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។

តាមរយៈប្រភពពីបណ្ដាញសារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា នៅយប់ថ្ងៃទី១០ ខែឧសភានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា បើទោះបីកម្ពុជា ចាញ់ ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ចូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ី បានយ៉ាងឥតខ្ចោះ ដែលនេះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជាយើង ក្នុងការដណ្តើមមេដាយ ក្នុងវគ្គជំរុះចែកពូល នៃស៊ីហ្គេម ២០២៣។

សូមបញ្ជាក់ថា កីឡាករ ស៊ិន សុវណ្ណមករា រកបានគ្រាប់ស៊ុតបញ្ចូលទីតាមស្មើឲ្យក្រុម U22 កម្ពុជា នៅនាទី៤៥+១ ដែលមួយគ្រាប់នេះ បានរក្សារហូតចប់ការប្រកួតពេញម៉ោង ពេលក្រុមឥណ្ឌូនេស៊ី យកឈ្នះ ២-១ ដែលការប្រកួតធ្វើឡើងនាពហុកីឡដ្ឋានជាតិអូឡាំពិក ៕

ប្រភព៖ freshnews

Share This Post: