ទីបំផុត! កីឡាករកម្ពុជា ឈុន ប៊ុនថន ធ្វើបានសម្រេចដូចការប្តេជ្ញាចិត្តហើយ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករកម្ពុជាជម្រើសជាតិ ឈុន ប៊ុនថន បានចូលរួមប្រកួតវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ហើយកីឡាកររូបនេះធ្វើបានសម្រេចដូចការប្តេជ្ញាចិត្តរបស់គេដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
កីឡាករកម្ពុជាដែលជាម្ចាស់ជើងឯកលេខ១ ក្នុងវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ និង ១ ៥០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ បាននាំមុខគេនៅក្នុងការប្រកួតជម្រុះរត់ចម្ងាយ ៨០០ម៉ែត្រក្នុងក្រុមទី២ ដែលមានកីឡាករ ៨ប្រទេសចូលរួម។
កីឡាករកម្ពុជាជម្រើសជាតិ ឈុន ប៊ុនថន បានចូលរួមប្រកួតវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ហើយកីឡាកររូបនេះធ្វើបានសម្រេចដូចការប្តេជ្ញាចិត្តរបស់គេដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
កីឡាករកម្ពុជាដែលជាម្ចាស់ជើងឯកលេខ១ ក្នុងវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ និង ១ ៥០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ បាននាំមុខគេនៅក្នុងការប្រកួតជម្រុះរត់ចម្ងាយ ៨០០ម៉ែត្រក្នុងក្រុមទី២ ដែលមានកីឡាករ ៨ប្រទេសចូលរួម។
តាមការបញ្ជាក់របស់កីឡាករ ឈុន ប៊ុនថន បានឱ្យដឹងថា កីឡារត់ចម្ងាយ ៨០០ម៉ែត្រនេះជាវិញ្ញាសារមួយពិបាកជាងគេក្នុងវិញ្ញាសាររត់ចម្ងាយទាំងអស់ ដោយសារមានកីឡាករខ្លាំងៗច្រើនចូលរួម។ កីឡាកររូបនោះបានបន្ថែមថា ដោយហេតុនេះហើយទើបវិញ្ញាសារនេះត្រូវបែងចែកជា ២ក្រុមសម្រាប់ការប្រកួតជម្រុះដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕



ប្រភព៖ ក្រសួងព័ត៌មាន