SEA GAMES
អបអរសាទរ! កីឡាករគុនខ្មែរ ឃួន ឡាំងកូស៊ីន ដណ្ដើមបានមេដាយមាស លើវិញ្ញាសា ៥៧គីឡូក្រាម
BY Khmernote Media
May 11, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អត្តពលិកគុនខ្មែរ ឃួន ឡាំងកូស៊ីន ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះកីឡាករហ្វីលីពីន KRISTIAN SALATAN NARCA ដោយពិន្ទុ លើវិញ្ញាសា ៥៧គីឡូក្រាម ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕

