ខ្មែរណូត

ស្វែងរក

SEA GAMES

អបអរសាទរ! កីឡាករ ឈុត វ៉ាន់ថង ទទួលបានមេដាយមាស ក្រោយប្រកួតឈ្នះឡាវ ប្រភេទទម្ងន់ ៦០គីឡូក្រាម

BY Khmernote Media May 11, 2023
អបអរសាទរ! កីឡាករ ឈុត វ៉ាន់ថង ទទួលបានមេដាយមាស ក្រោយប្រកួតឈ្នះឡាវ ប្រភេទទម្ងន់ ៦០គីឡូក្រាម

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អត្តពលិកកម្ពុជា ឈុត វ៉ាន់ថង (ឈុត សេរីវ៉ាន់ថង) ដណ្ដើមបានមេដាយមាសបន្ថែមទៀត ក្រោយយកឈ្នះកីឡាករឡាវ ATTAXAY SIHABOUT នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាគុនខ្មែរ វិញ្ញាសាផ្នែកបុរសទម្ងន់ ៦០គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕

Share This Post: