ខ្មែរណូត

ស្វែងរក

SEA GAMES

BREAKING: បណ្ណចាស់សម្រាប់ចូលពិធីបិទ SEA Games ត្រូវទុកជាមោឃៈ គណៈកម្មាធិការជាតិ នឹងបោះពុម្ពបណ្ណថ្មី សម្រាប់ចូលទស្សនាកម្មវិធីបិទ SEA Games

BY Khmernote Media May 11, 2023
BREAKING: បណ្ណចាស់សម្រាប់ចូលពិធីបិទ SEA Games ត្រូវទុកជាមោឃៈ គណៈកម្មាធិការជាតិ នឹងបោះពុម្ពបណ្ណថ្មី សម្រាប់ចូលទស្សនាកម្មវិធីបិទ SEA Games

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានជូនដំណឹងពីការបោះពុម្ពបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ។

ក្នុងសេចក្ដីប្រកាស បានថ្លែងឱ្យដឹងថា ពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ-អន្ដរជាតិ និងមហាជនយ៉ាងច្រើនកុះករ។

«ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ពសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ» ៕

Share This Post: