ខ្មែរណូត

ស្វែងរក

SEA GAMES

ឯកអគ្គរដ្ឋទូតអាមេរិក សម្ដែងការកោតសរសើរពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

BY Liny Chan May 11, 2023
ឯកអគ្គរដ្ឋទូតអាមេរិក សម្ដែងការកោតសរសើរពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម W. Patrick Murphy បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ប្រកបដោយភាពរីករាយ និងការទាក់ទាញដ៏អស្ចារ្យ។

ឯកឧត្តម បានថ្លែងថា «ក្នុងព្រឹត្តិការណ៍បើកកីឡានេះ ខ្ញុំពិតជាមានក្តីរំភើបដ៏អស្ចារ្យ ដោយសារវាជាលើកដំបូងរបស់ខ្ញុំ និងជាសំណាងរបស់ខ្ញុំ ក្នុងឱកាសបានឃើញនូវទស្សនីយភាពប្លែកៗដ៏អស្ចារ្យ នៅថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមរបស់កម្ពុជា នាពេលកន្លងទៅនេះ»។

ការបង្ហាញក្តីរីករាយជាមួយមោទនភាពរបស់កម្ពុជារបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ គឺធ្វើឡើងក្នុងពេលដែល ឯកឧត្តមចូលរួមក្នុងពិធីបើកពិព័រណ៍អាហារូបករណ៍ និងជម្រើសសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា រៀបចំឡើងដោយស្ថាប័ន IDP Education នៅក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្តល់ព័ត៌មានពីអាហារូបករណ៍ លក្ខខណ្ឌចូលរៀន ជម្រើសសិក្សាថ្នាក់ក្រោយឧត្តមសិក្សា ព្រមទាំងការសុំទិដ្ឋាការ ទៅសិក្សា និងព័ត៌មានសំខាន់ៗជាច្រើនទៀត។

កម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយពិធីបើកផ្លូវការបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ជាមួយការបង្ហាញនូវទស្សនីយភាព នៃមរតកវប្បធម៌កម្ពុជាដ៏អស្ចារ្យជាច្រើនទម្រង់។

រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ បានជំរុញឱ្យអំឡុងពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ មានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់ទាំងផ្នែកទេសភាពស្រស់ត្រកាលនៃរាជធានីភ្នំពេញ ផ្នែកអនាម័យ បរិស្ថាន និងសុវត្ថិភាព ដើម្បីជំរុញវិស័យទេសចរណ៍របស់កម្ពុជាឱ្យងើបឡើងវិញទាំងក្នុងបរិបទក្នុង និងក្រោយជំងឺឆ្លងកូវីដ-១៩៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post:
MPO4D jitutoto mpo4d Mpoplay