ខ្មែរណូត

ស្វែងរក

SEA GAMES

កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាសប្រភេទកីឡាជឺជីតស៊ូ នាំយកថវិកាចំនួន ១ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

BY Khmernote Media May 12, 2023
កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាសប្រភេទកីឡាជឺជីតស៊ូ នាំយកថវិកាចំនួន ១ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាស ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ បាននាំយកថវិកា ចំនួន ១.០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កាកបាទក្រហមកម្ពុជា បានបង្ហោះឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កញ្ញា ខាន់ ចេសា ដែលបានឧបត្ថម្ភថវិកាចំនួន ១.០០០ដុល្លារ (មួយពាន់ដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ៕

ប្រភព៖ កាកបាទក្រហមកម្ពុជា-Cambodian Red Cross

Share This Post: