ខ្មែរណូត

ស្វែងរក

SEA GAMES

CAMSOC: ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលចុះឈ្មោះយកសំបុត្រកន្លងមក អាចប្ដូរយកបណ្ណថ្មី ដើម្បីទស្សនាពិធីបិទ SEA Games

BY Khmernote Media May 12, 2023
CAMSOC: ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលចុះឈ្មោះយកសំបុត្រកន្លងមក អាចប្ដូរយកបណ្ណថ្មី ដើម្បីទស្សនាពិធីបិទ SEA Games

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលចុះឈ្មោះយកសំបុត្រកន្លងមក អាចប្ដូរយកបណ្ណថ្មី ដើម្បីទស្សនាពិធីបិទ SEA Games ។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា៖ គណៈកម្មាធិការជាតិសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះ និងបានទទួលយកសំបុត្រនាពេលកន្លងមក មេត្ដាជ្រាបថា ដើម្បីធានាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ គណៈកម្មាធិការជាតិ នឹងរៀបចំផ្ដល់ជូននូវបណ្ណចូលទស្សនាថ្មី សម្រាប់ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលបានចុះឈ្មោះកន្លងមក មេត្ដាយកសំបុត្រសម្រាប់ពិធីបិទ (ដូចមានគំរូជូនភ្ជាប់ខាងក្រោម) មកប្ដូរយកបណ្ណចូលទស្សនាថ្មី ពីបញ្ជរប្ដូរបណ្ណដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការពេលព្រឹក ចាប់ពីម៉ោង ៨៖៣០នាទី ដល់ម៉ោង ១១៖៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២៖៣០នាទី ដល់ម៉ោង ៥៖៣០នាទីល្ងាច ៕

Share This Post: