មកដឹងពីតម្លៃចេញពីរោងចក្ររបស់រថយន្ត Range Rover Evoque ស៊េរីឆ្នាំ២០២០ ទើបចេញក្តៅៗ
- February 12, 2019
ក្រុមហ៊ុន Land Rover បានដាក់បង្អួតនូវរថយន្ត Range Rover Evoque ជំនាន់ក្រោយរបស់ខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្ដ ក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។ Range Rover Evoque ជំនាន់ថ្មីនេះត្រូវបានគេឱ្យដឹងថា នឹងចេញលក់នៅនិទាឃរដូវ និងមានតម្លៃចាប់ពី ៤២,៦៥០ដុល្លារអាមេរិក (មិនរាប់បញ្ចូលថ្លៃឈ្នួល និងថ្លៃដឹកជញ្ជូន)។Evoque ក៏ត្រូវបានគេឱ្យដឹងថាមាន ៥ជម្រើស គឺ S, SE, R-Dynamic S, R-Dynamic SE and R-Dynamic HSE ហើយក្រុមហ៊ុនក៏នឹងដាក់លក់នូវ Evoque First Edition ដែលនឹងមានផ្តល់ជូនសម្រាប់ឆ្នាំដំបូងនៃម៉ូដែល Evoque មួយនេះ។


ប្រភេទ S, SE និង First Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង 4 ទំហំ 2លីត្រ ដែលមានកម្លាំង 246សេស (183 kW / 249 PS) និងកម្លាំងបង្វិល 269 lb-ft (364 Nm)។ វាត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធបញ្ជូនស្វ័យប្រវត្តិ (9AT) និងប្រព័ន្ធដ្រាយកង់។ ការរៀបចំនេះអាចបង្កើនល្បឿនរបស់ Evoque ពី 0 ទៅ 60ម៉ាយ ឬ 0 ទៅ 96គីឡូម៉ែត្រ (ក្នុងមួយម៉ោង) ត្រឹមរយៈពេល 7វិនាទី មុននឹងឈានដល់ល្បឿនអតិបរមា 143ម៉ាយ ឬ 230គីឡូម៉ែត្រ (ក្នុងមួយម៉ោង)។
ប្រភេទ R-Dynamic S, R-Dynamic SE និង R-Dynamic HSE មានអមជាមួយបច្ចេកវិទ្យាថ្មី mild-hybrid powertrain ដែលរួមបញ្ចូលម៉ាស៊ីន turbocharged ស៊ីឡាំង4 ទំហំ 2.0លីត្រ ម៉ាស៊ីនភ្លើង និងអាគុយលីចូមអ៊ីយ៉ុង។ ដោយការរៀបចំនេះ អនុញ្ញាតឱ្យ Evoque ប្រភេទ Dynamic នេះមានកម្លាំង 296សេះ (220 kW / 300 PS) និងកម្លាំងបង្វិល 295 lb-ft (400 Nm)។ ហើយវាមានលក្ខណះពិសេសជាង Evoque ប្រភេទ S, SE និង First Edition ត្រង់ថា វាមានសន្ទុះកម្លាំងពី 0 ទៅ 60ម៉ាយ ឬ 0 ទៅ 96គីឡូម៉ែត្រ (ក្នុងមួយម៉ោង) និងល្បឿនអតិបរមាឡើងដល់ 150ម៉ាយ ឬ 241គីឡូម៉ែត្រ (ក្នុងមួយម៉ោង) រយៈពេលត្រឹមតែ 6.3វិនាទី ប៉ុណ្ណោះ៕













អត្ថបទ៖ លីដា
ប្រភព៖ carscoops
- Share This Post:






