ខ្មែរណូត

ស្វែងរក

  • PR

    ​​​ ​ការ​បញ្ចប់​ជា​ស្ថាពរ​​​ក្នុង​ការ​ពង្រីក​ដំណាក់កាល​ទី២​​ ​​របស់​​ក្រុមហ៊ុន ChungKang Steel Structure Cambodia​​​ ការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនISI GROUP, ក្រុមហ៊ុនCSSC និង ក្រុមហ៊ុន Welhunt

    BY Khmernote Media March 8, 2018
    ​​​ ​ការ​បញ្ចប់​ជា​ស្ថាពរ​​​ក្នុង​ការ​ពង្រីក​ដំណាក់កាល​ទី២​​ ​​របស់​​ក្រុមហ៊ុន ChungKang Steel Structure Cambodia​​​ ការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនISI GROUP, ក្រុមហ៊ុនCSSC និង ក្រុមហ៊ុន Welhunt

    ISI Group ​ដែល​ជា​ក្រុមហ៊ុន​​​​ឈាន​មុខ​គេ​​ក្នុង​វិស័យ​​​ឧស្សាហ​កម្ម​​ផលិត​​ដែក​ក្នុង​ប្រទេស​កម្ពុជា​​​ ​​រួម​ជា​មួយ​នឹង Fuxin Steel Buildings​​ (ដែល​ជាក្រុមហ៊ុនបុត្រសម្ពន្ធ ISI GROUP)​​​​​ ​​​បាន​ចុះ​កិច្ច​ព្រមព្រៀង​​វិនិយោគ​​រួម​គ្នា​​ជាមួយ​នឹង​​ China Steel Structure Corporation (CSSC) ​ដែល​ជា​ក្រុមហ៊ុន​​ដ៏​ធំ​មួយ​​​មាន​​​​​​ជំនាញ​ផ្នែក​ផលិត​​​​គ្រោង​បង្គំ​​​ដែក​​របស់​តៃវ៉ាន់​​ ​​និង​ ​ក្រុមហ៊ុន Welhunt Materials Enterprise (WH) ដែល​មាន​បទពិសោធន៍​ជាង​២៥​ឆ្នាំ ​ក្នុង​ការ​​​​​​​​​​​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​​​លើ​​​​​សម្ភារ​ដែក​​ ​​​ដើម្បី​បង្កើត​​​ជា​ក្រុមហ៊ុន​វិនិយោគ​រួម​គ្នា​មួយ​ឈ្មោះ​​ថា Chungkang Steel Structure (Cambodia)។ ​​

    ​​ក្រុមហ៊ុន​​​នេះ ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ​2015​ ​​ហើយ​​ការ​សាងសង់​រោងចក្រ​​ដំណាក់​កាល​ទី១​បាន​បញ្ចប់​ ​​និង​​បាន​ ចាប់ផ្តើម​ប្រតិបត្តិការ​​​នៅ​ក្នុង​ត្រីមាស​ទី1 ​នៃ​ឆ្នាំ​2016 ​ជា​មួយ​នឹង​​​សមត្ថភាព​ក្នុង​ការ​ផលិត​​​​​​​​​ចំនួន​1,500 តោន​​​​​ក្នុង​មួយ​ខែ។​​​​​​ ​បន្ទាប់​ពី​ដំណើរ​ការ​បាន​1​ឆ្នាំ​ ​​​ដោយ​មាន​ការ​​​​​គាំទ្រ​យ៉ាង​​ខ្លាំង​​​ពី​អតិថិជន​ ​និង ​​​​​​ការ​កើនឡើង​ខ្ពស់​​នៃ​តម្រូវការ​ទីផ្សារ​​ ​បាន​ធ្វើ​​​ឲ្យ​​​ក្រុមហ៊ុន​​នេះ (​Chungkang Steel Structure (Cambodia)) ​សម្រេច​ចិត្ត​​ពង្រីក​ដំណាក់កាល​ទី២​ ​ ​​ដោយ​បង្កើន​​សមត្ថភាព​ផលិត​​ទ្វេដង​​​​​ ​​​​រហូត​ដល់3,000 ​តោន​ក្នុង​មួយ​ខែ ​ហើយ​​​វា​​បាន​​សម្រេច​​ជា​ស្ថាពរ​​នៅ​ត្រីមាស​ទី​4 ​នៃ​ឆ្នាំ​2017។ ​​​ជា​មួយ​គ្នា​នោះ​ក្រុមហ៊ុន Fuxin Steel Buildings​ ដែល​ជា​​ផ្នែក​មួយ​របស់​ក្រុមហ៊ុន ISI Group ​​​​​បាន​​នឹង​កំពុង​បន្ត​ផ្ដោត​លើ​​ការ​សាងសង់​សំណង់​​​ដែក​ ​(Pre​-​​engineered Building) ​ដូច​ជា ​រោងចក្រ​ ​​​ឃ្លាំង​ ​និង សំណង់​អគារ​​ចាប់​​​ពីខ្នាត​តូច ​រហូត​​ដល់​កម្រិត​មធ្យម​​។ ​ ​ដោយ​ឡែក​​​​​​​​ក្រុមហ៊ុន​ថ្មី​​​តាមរយៈ​ការ​​វិនិយោគ​រួម​គ្នា​​នេះ​ ​​កំពុង​ផ្ដោត​ទៅ​លើ​​​គ្រោង​អគារ​ដែក​​​​ធ្ងន់​ៗ​​ ដូច​ជា ​អគារ​ខ្ពស់ៗ ​មហាវិថី​​ ​ស្ពាន ​​ ​និង​ ​រោងចក្រ​ផលិត​ថាមពល​។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«​​យើង​ពិត​ជា​មាន​សេចក្តី​រីករាយ​​ ​និង ​​មាន​មោទនភាព​​​ ​​​​​​​ ​​​​​​​​ទាំង​​កម្រិត​ក្រុមហ៊ុន​ ​​​​​ ​​និង ​​​កម្រិត​​ប្រទេស​ដែល​ធ្វើ​​ឲ្យ​​​​​ក្រុមហ៊ុន​​​ដ៏​​​​​​​​សំខាន់​​​​ ​គឺ​​CSSC ​​ក្លាយ​ជា​​​ដៃគូ​របស់​យើង​​»។ ​​​​​​​​​លោក​​​​​​ ​កាំង​ ឡេង​ ​អគ្គនាយក​របស់​ក្រុមហ៊ុន ISI Group​​​ ​​​បញ្ជាក់ ។ លោក​​​បាន​បន្ត​ថា​៖ «​​​​និយាយ​អំពី​កម្រិត​​ក្រុមហ៊ុន​​ ​​​ការ​ប្រឹងប្រែង​​ដ៏​ខ្លាំងក្លា ​​និង ​​​​​​​ភាព​ច្នៃប្រឌិត​​​ ​បាន​ដើរតួ​យ៉ាង​សំខាន់​​​ក្នុង​ការ​​​​ធ្វើ​​​ឲ្យ​ក្រុមហ៊ុន​របស់​យើង​​មាន​ការ​ផ្លាស់ប្ដូរ​​​ ​​និង ​​វិវឌ្ឍ​​ខ្លួន​​រហូត​ដល់​កម្រិត​ស្តង់ដារ​អន្តរជាតិ​ ហើយ​​​​​វា​ក៏​ជា​​​​ចំណុច​ដ៏​សំខាន់​ដែល​ជួយ​​​ឲ្យ​ក្រុមហ៊ុន​របស់​យើង​មាន​ការ​រីកចម្រើន​ប្រកប​ដោយ​សក្ដានុពល​ខ្ពស់​។ ​​ដោយ​ឡែក​​ ​ចំពោះ​កម្រិត​ប្រទេស​វិញ​ ​​យើង​ពិត​ជា​​ចង់​ឃើញ​​ ​ក្រុមហ៊ុន​ធំៗ​​​​បន្ត​​​​​ការ​វិនិយោគ​​​​ដើម្បី​​​ជំរុញ​​ឲ្យ​សេដ្ឋកិច្ច​​កម្ពុជា ​ដំណើរ​ការ​ល្អ ​និង ​​ធ្វើ​​​ឲ្យ​មាន ​ស្ថិរភាព​នយោបាយ​​ ​និង​ ​​​ជំរុញ​​​​​​​ឲ្យ​មាន​​សក្ដានុពល​បន្ថែម​ទៀត​​​ ​​ដើម្បី​ក្លាយ​ជា ​​​​​​​​​​តួអង្គ​​ដ៏​សំខាន់​​នៅ​ក្នុង​តំបន់​។ ​តាម​រយៈ​ការ​ធ្វើការ​រួម​គ្នា​ជាមួយ​នឹង​​ក្រុមហ៊ុន​Fuxin Steel Buildings​​​​​​ ​បាន​ធ្វើ​​ឲ្យ​ក្រុមហ៊ុន ​​វិនិយោគ​​រួម​គ្នា​នេះ​ក្លាយ​ជា​​ក្រុមហ៊ុន​​​​​សំណង់​​ដែក​​ធំ​ជាង​គេ ​និង ​វិវឌ្ឍ​​ខ្លួន​​​​បាន​រហ័ស​​ជាង​​គេ​ផង​ដែរ​​​​​ក្នុង​ប្រទេស​កម្ពុជា​»។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​«​​ឧស្សាហ​កម្ម​​​សំណង់​ ​​​កំពុង​បន្ត​​​​​​​​តួនាទី​សំខាន់​​​ ​​​​​​ក្នុង​នាម​ជា​សសរ​ទ្រូង​​​មួយ​ក្នុង​ចំណោម​សសរ​ទ្រូង​ដ៏​រឹងមាំ​ទាំង​៤​​​សម្រាប់​កំណើន​​សេដ្ឋកិច្ច​ជាតិ​​។ ​​​​​​​​​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ ​​​យើង​សង្កេតឃើញ​វត្តមាន​​សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន​ ​កំពុង​​​​លេច​​ជា​រូបរាង​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​។ ​​​​​​​ឆ្នាំ​នេះ ​​ក្រុមហ៊ុន​របស់​យើង​ ​រួម​គ្នា​ជាមួយ​នឹង​ដៃគូ​​ ​​​និង ​បណ្ដាញ​ផ្សេងៗ​​ទៀត​​ ​​​កំពុង​តែ​​​​ព្យាយាម​​​ផ្សព្វផ្សាយ​យ៉ាង​​​ផុសផុល​​​​ ​​​លើ​ការ​ប្រើប្រាស់​​គ្រោងបង្គំ​ដែក​សម្រាប់​សាងសង់​សំណង់​​អគារ​ខ្ពស់ៗ​។ ​យើង​ជឿជាក់​ថា សំណង់​​​​​គ្រោងបង្គំ​​​​​​ដែក​​ ​អាច​ជួយ​​ផ្គត់ផ្គង់​​​​កំណើន​នៃ​​តម្រូវការ​​​​ក្នុង​ការ​សាងសង់​​អគារ​ខ្ពស់ៗ​ ​ហើយ​​វា​នឹង​ដើរតួ​សំខាន់​​ក្នុង​ការ​ជួយ​​​​​លើក​​សម្រស់​​​អគារ​ខ្ពស់ៗ​​​​​​​​​​​​​ក្នុង​ទីក្រុង​របស់​យើង​​ ​​​​ដូច​នៅ​​​តាម​បណ្តា​​​ទីក្រុង​ជាច្រើន​​​​ផ្សេង​​ទៀត​ផង​ដែរ​​​»។

    ​​លោក​ Sun Chin I ​ជា​​នាយក​គ្រប់គ្រង​​​​​​​នៃ​ក្រុមហ៊ុន ChungKang Steel Structure ​(Cambodia)​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «​​​​កាល​ពី​ឆ្នាំ​2014 ​​​​​ក្រុមហ៊ុន CSSC​​ ​​របស់​យើង​​បាន​​​​កំណត់​ទិសដៅ​​​ច្បាស់លាស់​​ក្នុង​ការ​​​ពង្រីក​​ខ្លួន​ចូល​​មក​ក្នុង​តំបន់​អាស៊ាន​ ​​ហើយ​បាន​ជ្រើសរើស​​​ទីក្រុង​ភ្នំពេញ​​​ ​​ជា​ទី​តាំង​​មូលដ្ឋាន​​ ​និង ​​​ជា​​​​​ទីស្នាក់ការ​កណ្តាល​​​​នៃ​​ការ​ផលិត​ ​​សម្រាប់​​​​​ទីផ្សារ​ប្រទេស​កម្ពុជា ​និង ​​ដើម្បី​ចែកចាយ​ទៅ​កាន់​តំបន់​ទាំង​មូល​។ ​​យើង​ចង់​​​​ពង្រឹង​​ ​និង​ ​ពង្រីក​​តាមរយៈ​​​បណ្ដាញ​​​របស់ ISI Group​​ ​​​​​​​​​​​​​​​​​មិន​មែន​ដើម្បី​​​ត្រឹម​តែ​ចង់​​​​ឲ្យ​ក្លាយ​ជា​​​​ក្រុមហ៊ុន​ដែល​ធំ​ជាង​គេ​ក្នុង​ប្រទេស​ទេ ប៉ុន្តែ​​គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​កម្រិត​តំបន់​។ ​​ ​​​​​​ដោយ​មាន​ការ​សហការ​រួម​គ្នា​ជាមួយ​​នឹង​​ក្រុមហ៊ុន Fuxin Steel Buildings ​​​​​​​យើង​បាន​សម្រេច​នូវ​សមិទ្ធផល​គួរ​​ឲ្យ​កត់​សម្គាល់​ជាច្រើន ​​ ​​ជាក់ស្តែង​​គម្រោង​ចំណត​រថយន្ត​​​ដ៏​ធំ​​បំផុត​ក្នុង​ប្រទេស​កម្ពុជា​​ គឺ​​​​​AEON Mall 2។ ​​​​​ 5​ឆ្នាំ​ ​ទៅ​​10​ឆ្នាំ​ក្រោយ​ទៀត ​​​យើង​នឹង​​​​​​​បន្ត​​យ៉ាង​សកម្ម​ក្នុង​ការ​​ផ្សព្វផ្សាយ​ពី​វិស័យ​សំណង់​ ដែល​សាងសង់​ពី​ដែក​​​​​​​​ក្នុង​ប្រទេស​កម្ពុជា​ ​​​ហើយ​នឹង​​​កំណត់​ទិសដៅ​​ ​​​​ក្នុង​ការ​​នាំ​ចេញ​​​ទៅ​កាន់​ទីផ្សារ​​តំបន់​។ ​​​យើង​​​នាំ​មក​នូវ​​​​​​បទពិសោធន៍​​60​ឆ្នាំ​លើ​ផ្នែក​គ្រោង​បង្គំ​​ដែក​ និង​ ​ក្រុមការងារ​​​​​​​​​​ផ្នែក​​គ្រប់គ្រង​ ​ពី​ក្រុមហ៊ុន​មេ​របស់​យើង​ ​​​​​​​ដើម្បី​​​​​​​​​ផ្ទេរ​ចំណេះដឹង​បច្ចេកទេស​ ​និង ជំនាញ​គ្រប់គ្រង​​​​ ​​​​​​​ទៅ​​ដល់​​​​ដៃគូ​ ​​ក្នុង​ស្រុក​​របស់​យើង​​។ ​យើង​ជឿជាក់​យ៉ាង​មុតមាំ​​ថា ​​​​​​​ការ​សហការ​រួម​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​ ISI Group ​​​​​នឹង​ជួយ​​​ឲ្យ​យើង​​អាច​ផលិត​នូវ​​គ្រោង​បង្គំ​​​ដែក​ប្រកប​ដោយ​គុណភាព​​ក្នុង​ប្រទេស​កម្ពុជា ​និង ​អាច​នាំ​ចេញ​​​​​​​ទៅ​​កាន់​ទីផ្សារ​ក្នុង​តំបន់​បាន​»។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ថ្ងៃ​នោះ​ដែរ ​​ក្រុមហ៊ុន​ដែល​​បាន​ចុះ​កិច្ច​ព្រមព្រៀង​វិនិយោគ​រួម​​គ្នា​នេះ ​​ក៏​បាន​​រៀបចំ​សិក្ខាសាលា​​មួយ​​​​ស្តី​ពី​ ​«ការ​​​​លេច​​ឡើង​​នៃ​​​​​​ការ​សាងសង់​​​អ​​​​​​គារ​ខ្ពស់ៗ​ធ្វើ​ពី​​គ្រោងបង្គំ​ដែក​​ក្នុង​ប្រទេស​កម្ពុជា​​» ​​នៅ​សណ្ឋាគារ​ Raffle La Royal​ ​​​​​ដោយ​មាន​ការ​ចូលរួម​ពី​​បុគ្គល​​​​សំខាន់ៗ​​ក្នុង​វិស័យ​នេះ​។ ​លោក​ ​កាំង​ ​ឡេង​ ​​​​​បានបញ្ជាក់​ថា៖«​​​​​គោលបំណង​នៃ​ការ​ធ្វើ​សិក្ខាសាលា​នេះ គឺ​ដើម្បី​​​ផ្សព្វផ្សាយ​ ​​​​​​​អំពី​​ការ​ប្រើ​ប្រាស់​​​គ្រោង​​បង្គំ​​ដែក​​ ​​​ដើម្បី​សាងសង់​​​អគារ​ខ្ពស់ៗ​​ ​និង ​​​​​​​​​ក៏​ដើម្បី​​​ឲ្យ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​ចែករំលែក​នូវ​​ទស្សន​សំខាន់ៗ​​ចំពោះ​ប្រធាន​បទ​។ ​​យើង​នឹង​នៅ​តែ​បន្ត​ ​រៀបចំ​សិក្ខាសាលា​ ​​​​​និង ​​​​វេទិកា​​ផ្សេងៗ​​​ដែល​ពាក់ព័ន្ធ​​នឹង​​​​​​ឧស្សាហកម្ម​ដែកយ៉ាង​ទៀងទាត់​ ​ដើម្បី​ផ្សព្វផ្សាយ ​ ​អំពី​ការ​ប្រើប្រាស់​គ្រោង​បង្គំដែក​​​​​​សម្រាប់​​សាងសង់​​​ និង ​ជំរុញ​​ឲ្យ​​​​​​ការ​​​ផលិត​ដែក​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​រីកចម្រើន​​​ផង​ដែរ​»៕​​​​​​​​​​​​​​​​​​​​

    Share This Post: