អន្តរជាតិ
អ័ព្ទក្រហមពោរពេញដោយធូលីកំពុងតែគ្របដណ្តប់លើទីក្រុងស៊ីដនី
BY autoadmin
February 13, 2019
អូស្ត្រាលី៖ អ្នកនៅទីក្រុងស៊ីដនីក្នុងថ្ងៃពុធនេះនឹងជួបជាមួយអ័ព្ទពណ៌ក្រហម ព្រោះកាលពីម្សិលមិញព្យុះធូលីបានវាយប្រហាររដ្ឋ New South Wales ដែលវាបណ្តាលមកពីអាកាសធាតុក្តៅ និងស្ងួតខ្លាំង។ ឆ្នេរខាងកើតត្រូវបានវាយប្រហារដោយរលកកម្តៅកាលពីថ្ងៃអង្គារ ដែលធ្វើឱ្យមានសីតុណ្ហភាព ៣៨អង្សាសេ នៅក្នុងទីក្រុងស៊ីដនី។
កម្រិតខ្យល់មានរហូតដល់ទៅ ៩០គីឡូម៉ែត្រ/១ម៉ោង និងបណ្តាលឱ្យមានព្យុះធូលីវាយលុកទៅរដ្ឋ New South Wales ស្របពេលដែលដីនៅទីនោះមានភាពស្ងួត (ក្នុងរដូវកាលរាំងស្ងួត) ផងនោះទើប បន្ទាប់មកធូលីបានបក់បោកឆ្ពោះមកភាគខាងកើតហ៊ុមព័ទ្ធទីក្រុងកង់បេរ៉ាកាលពីល្ងាចថ្ងៃអង្គារ និងទៅដល់ស៊ីដនីពេលយប់មិញនេះ៕


















អត្ថបទ៖ លីដា
ប្រភព៖ dailymail