ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងឈៀ​ង​ម៉ៃរបស់ថៃជាប់ជាទីក្រុងសម្បូរការបំពុលខ្យល់ លេខ៣ លើពិភពលោក

    BY autoadmin February 13, 2019
    ទីក្រុងឈៀ​ង​ម៉ៃរបស់ថៃជាប់ជាទីក្រុងសម្បូរការបំពុលខ្យល់ លេខ៣ លើពិភពលោក

    កាលពីម្សិលមិញទីក្រុងឈៀ​ង​ម៉ៃទទួលចំណាត់ថ្នាក់ ទី៣ ក្នុងបញ្ជីឈ្មោះទីក្រុងដែលមានការបំពុលបរិយាកាសបំផុតផ្អែកលើកំណត់ត្រាអាកាសធាតុ (AQI) ដោយវេទិកា AirVisual ដែលទទួលស្គាល់ជាអន្តរជាតិ។ ពិន្ទុ AQI របស់ទីក្រុងឈៀងម៉ៃឈរនៅ ១៩៤ គិតត្រឹមពេលចុចពិនិត្យ ហើយវាគឺជាកម្រិតដែល «គ្រោះថ្នាក់» ហើយបើឡើងដល់ ២០០ គឺពិតជាកាន់តែគ្រោះថ្នាក់។

    នៅក្នុងប្រទេសថៃឈៀងម៉ៃគឺជាខេត្តមួយក្នុងចំណោមខេត្តជាច្រើននៅភាគខាងជើង ដែលកំពុងត្រូវបានវាយប្រហារដោយផ្សែងអ័ព្ទរួមមាន៖ ឡាំប៉ាង, ភ្រែ, ឡាំផុន និង ណាន។ ហើយនៅក្នុងពិភពលោកនេះ ទីក្រុងឈៀងម៉ៃ គឺដេញពីក្រោយតែរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា (AQI 215) និង Lahore ប៉ាគីស្ថាន (AQI 197) ប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: