ខ្មែរណូត

ស្វែងរក

SEA GAMES

សម្តេចតេជោ ហ៊ុន សែន៖ កាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០ មេដាយ ស៊ីហ្គេមលើកទី៣២ កម្ពុជាទទួលបានមេដាយសរុប២៨២ នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល

BY Khmernote Media May 17, 2023
សម្តេចតេជោ ហ៊ុន សែន៖ កាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០ មេដាយ ស៊ីហ្គេមលើកទី៣២ កម្ពុជាទទួលបានមេដាយសរុប២៨២ នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ យោងតាមគណនីតេឡេក្រាមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០មេដាយ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរ លំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល។

តាមរយៈខ្លឹមសារក្នុងតេឡេក្រាមរបស់ សម្តេចជោ ហ៊ុន សែន បានលើកឡើងថា៖ « កាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង ០មេដាយ។ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ ខាងមេដាយមាសនិងឈរលំដាប់ទី៣ខាងមេដាយច្រើន(សូមមើលតារាងប្រៀបធៀប)។ នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួមនិងក្នុងវិស័យកីឡា និយាយដោយឡែក»

Share This Post:
MPO4D jitutoto mpo4d Mpoplay