អបអរសាទរ! ប្រទេសកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ប្រកបដោយភាពជោគជ័យ និងមហាអស្ចារ្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ប្រកបដោយភាពជោគជ័យ និងមានមោទកភាពជាទីបំផុត។ យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការរៀបចំជាលើកដំបូងរបស់ប្រទេសកម្ពុជា ប្រកបដោយភាពរលូនបែបនេះ គឺសុទ្ធតែជាការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធជាច្រើន ជាពិសេសនោះ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលត្រូវបានគាំទ្រដោយ Procold Cambodia ដែលនៅក្រោមក្រុមហ៊ុន Kalbe Farma។

Kalbe Farma ដែលជាក្រុមហ៊ុនឱសថដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ បានក្លាយជាចំណែកមួយដ៏សំខាន់មិនអាចខ្វះបាននៅក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ ដោយមានក្រុមគ្រូពេទ្យនៅគ្រប់ទីតាំងដែលមានការប្រកួត និងទីតាំងនានា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដើម្បីជួយសម្រួល និងធានាទៅលើសុខភាពរបស់ អត្តពលិក កីឡាករ កីឡាការនី អ្នករៀបចំកម្មវិធី ក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ ជាពិសេសនោះគឺអ្នកចូលរួម ឱ្យទទួលបាននូវសុខភាពល្អ ចៀសផុតពីបញ្ហាផ្សេងៗដែលអាចកើតមានឡើង។

សូមបញ្ជាក់ថា Procold គឺជាម៉ាកឱសថដែលត្រូវបានទទួលស្គាល់ និងណែនាំដោយគ្រូពេទ្យ រួមទាំងជឿទុកចិត្តពីប្រជាជនកម្ពុជារយៈពេលជាង 20ឆ្នាំមកហើយ។ Procold មានពីរប្រភេទ គឺ Procold Flu ដែលមានប្រសិទ្ធភាពបំបាត់រាល់រោគសញ្ញាគ្រុនផ្តាសាយ កណ្តាស់ តឹងច្រមុះ ក្តៅខ្លួន និង ឈឺក្បាល បានរហ័ស។
ចំណែកឯ Procold Pain មានប្រសិទ្ធភាពបំបាត់រាល់អាការៈឈឺចាប់ដូចជា-ឈឺក្បាល -ឈឺសាច់ដុំ -ឈឺខ្នងចង្កេះ -ឈឺចាប់ពេលមករដូវ -ឈឺធ្មេញជាដើម។
– WOODS’ ដំណោះស្រាយបញ្ហាក្អកដែលខ្ញុំទុកចិត្តបាន ស៊ីរ៉ូ WOODS’ (ពណ៌ខៀវ) សម្រាប់ការក្អកស្លេស្ម៍ និងស៊ីរ៉ូ WOODS’ (ពណ៌ក្រហម)សម្រាប់ការក្អកស្ងួត។
– Promag ជាមួយសកម្មភាព៣យ៉ាង បន្សាបជាតិក្នុងក្រពះ បំបាត់អាការៈហើមពោះចុកឆ្អល់ ការពារភ្នាសក្រពះពីការលាក៕

