ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជាសិក្សាផលិតគ្រាប់ភ្នែកសិប្បនិម្មិត ដោយយកបច្ចេកទេសតាមជប៉ុន

    BY Liny Chan May 18, 2023
    សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជាសិក្សាផលិតគ្រាប់ភ្នែកសិប្បនិម្មិត ដោយយកបច្ចេកទេសតាមជប៉ុន

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

    ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពីការវះកាត់កែវភ្នែករបស់សម្ដេចរហូតទៅដល់ពីរលើក ហើយសម្ដេច សង្ឃឹមថានៅថ្ងៃមុខ កម្ពុជានឹងរកវិធីផលិតគ្រាប់ភ្នែកសិប្បនិម្មិតនៅក្នុងប្រទេសរបស់យើងឱ្យបានល្អ តាមបច្ចេកវិទ្យារបស់ជប៉ុន។

    ទន្ទឹមនឹងការលើកឡើងនេះដែរ សម្ដេចតេជោ បានកោតសរសើរទៅដល់គ្រាប់ភ្នែករបស់ជប៉ុន ដោយប្រើហើយមិនធ្វើឱ្យសម្ដេចមានអាការឈឺក្បាលអស់រយៈពេល ៣៣ឆ្នាំមកហើយ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay