ខ្មែរណូត

ស្វែងរក

SEA GAMES

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ

BY Liny Chan May 18, 2023
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ។ សម្ដេចតេជោបានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់​និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ទាក់ទងទៅនឹងព្រឹត្តិការណ៍អាស៊ីហ្គេមនៅកម្ពុជា សម្តេចតេជោបានអបអរសាទរដែលកម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូតដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់សម្ដេចលើការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះជាពិសេសការចំណាយចំពោះប្រតិភូកីឡា និងអត្តពលិកដោយមិនគិតថ្លៃ រួមនឹងការអនុញ្ញាតឱ្យការផ្សព្វផ្សាយដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏យូរអង្វែងជាប្រវត្តិសាស្រ្ដសម្រាប់កម្ពុជាទៅថ្ងៃខាងមុខ​»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ៕

Share This Post:
MPO4D jitutoto mpo4d Mpoplay