ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រវត្តិនៃ «ទិវានៃក្តីស្រឡាញ់» ឬហៅថា St. Valentine’s Day

    BY autoadmin February 13, 2019
    ប្រវត្តិនៃ «ទិវានៃក្តីស្រឡាញ់» ឬហៅថា St. Valentine’s Day

    អ្វីទៅជាថ្ងៃ Valentine’s Day ឬ “ទិវានៃសេចក្ដីស្រលាញ់” ? ជាការពិតណាស់ យើងធ្លាប់បានដឹងមកហើយថា ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃទី១៤ ខែកុម្ភៈ មនុស្សមួយចំនួនច្រើនតែទៅទិញផ្កា (ខ្លះភ្ជាប់ជាមួយនឹងកាត) ជូនសង្សារ ឬមនុស្សជាទីស្រឡាញ់របស់ខ្លួនមិនថា ក្នុងន័យជាស្នេហា ឬមិត្តភាព និងការគោរពនោះទេ ហើយខ្លះទៀតក៏ជួបជុំញ៉ាំអាហារជាមួយគ្នា -ល-។ ជាក់ស្តែងមិនសូវមាននរណាម្នាក់បានជ្រាបច្បាស់ពីដើមកំណើតរបស់ថ្ងៃ Valentine’s Day នោះទេ។

    ឈ្មោះថា St. Valentine’s Day គឺមានដើមកំណើតចេញពីឈ្មោះរបស់បុព្វជិតកាតូលិកម្នាក់គឺលោក Saint Valentine ដែលរស់នៅក្នុងអាណាចក្ររ៉ូមកាលពីសតវត្សទី ៣ ដែលសព្វថ្ងៃគឺជាប្រទេសអ៊ីតាលី។ ក្នុងជំនាន់នោះ ជនជាតិរ៉ូម៉ាំងបានប្តូរពីសាសនាកាតូលិកទៅជាគ្រិស្គសាសនិកជន ប៉ុន្តែអធិរាជ Claudius II Gothicus គឺជាមនុស្សតឹងរឹង និងល្មោភអំណាច ហើយក៏មិនជឿលើសាសនានោះឡើយ។ អធិរាជ Claudius II គិតថា ទ័ពរ៉ូម៉ាំងគួរតែស្មោះត្រង់ជាមួយអាណាចក្ររ៉ូមតែមួយគត់ និងមិនមិនអនុញ្ញាឱ្យពួកគេណាម្នាក់បានរៀបការទេ! ពួកគេអាចនឹងត្រូវប្រហារជីវិតបើល្មើសនឹងបញ្ជានេះ។

    ប៉ុន្តែបុព្វជិត St. Valentine បានលួចរៀបការឱ្យពួកទ័ពទាំងនោះដោយស្ងាត់ៗនៅក្នុងវិហារគ្រិស្ទ ដែលពេលនោះហើយ គឺជាការចាប់ផ្តើមនៃកេរ្តិ៍ឈ្មោះរបស់គាត់ និងសារៈសំខាន់ «នៃសេចក្ដីស្រឡាញ់»។ បុព្វជិត Valentine ក៏ត្រូវបានអធិរាជ Claudius II ចាប់ដាក់គុកដោយសារលួចរៀបការឱ្យពួកទ័ពទាំងនោះ ហើយប្រហែល ២០០ឆ្នាំ ក្រោយមក ថ្ងៃ St. Valentine’s Day ទី១៤ ខែកុម្ភៈ «ថ្ងៃនៃសេចក្ដីស្រឡាញ់» ត្រូវបានប្រកាសថាជាថ្ងៃរបស់លោក Saint Valentine ដែលជានិមិត្តរូបតំណាងឱ្យក្តីស្រឡាញ់រហូតមកដល់សព្វថ្ងៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ rosesonly

    Share This Post: