ខ្មែរណូត

ស្វែងរក

SEA GAMES

ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៥០០០ដុល្លារ ដល់ក្លឹបបញ្ជាការដ្ឋានទ័ពពិសេស ដែលប្រឹងប្រែងដណ្ដើមមេដាយមាសស៊ីហ្គេម

BY Khmernote Media May 24, 2023
ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៥០០០ដុល្លារ ដល់ក្លឹបបញ្ជាការដ្ឋានទ័ពពិសេស ដែលប្រឹងប្រែងដណ្ដើមមេដាយមាសស៊ីហ្គេម

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ដល់ក្លឹបបញ្ជាការដ្ឋានទ័ពពិសេសដែលប្រឹងប្រែងដណ្ដើមមេដាយមាសស៊ីហ្គេមគុនខ្មែរ និងមេដាយមាសឃីគបុកស៊ីង។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ដើម្បីលើកទឹកចិត្តដល់ក្លឹបបញ្ជាការដ្ឋានទ័ពពិសេសដែលប្រឹងប្រែងបានម្ចាស់មេដាយមាសស៊ីហ្គេមគុនខ្មែរចំនួនពីររូប (ឡៅ ចន្ទ្រា និងឡៅ ចិត្រា) និងម្ចាស់មេដាយមាសឃីគបុកស៊ីងមួយរូប (ឡៅ សៃណេត) ខ្ញុំបានសម្រេចឧបត្ថម្ភដល់ក្លិបចំនួន ៥០០០ដុលា្លរ។»

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖ « ជាមួយគ្នានោះ ខ្ញុំបាទក៏បានសម្រេចផ្តល់ថវិកាខ្លះផ្សេងទៀត ដើម្បីទ្រទ្រង់ក្លឹបសម្រាប់ទិញសម្ភារហ្វឹកហាត់ទំនើបៗ ក្នុងន័យកសាងសមត្ថភាពកីឡាករយើង ជាប្រយោជន៍ដល់ការនាំពួកគាត់ចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីឧត្តមប្រយោជន៍គុនខ្មែរបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ដោយក្នុងនោះខ្ញុំបាទក៏បានឆ្លៀតឱកាសទៅធ្វើទស្សនកិច្ច និងចុះសួរសុខទុក្ខថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ នាក្លឹបប្រដាល់គុនខ្មែរបញ្ជាការដ្ឋានទ័ពពិសេស។ សង្ឃឹមថាបងប្អូននៅតែបន្តគាំទ្រនឹងការលើកទឹកចិត្តរដល់កីឡាគុនខ្មែរបន្តទៀត ដោយក្តីគោរពពីខ្ញុំបាទ ស្រី ចាន់ថន ៕ »

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post:
MPO4D jitutoto mpo4d Mpoplay