SEA GAMES
ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងរៀបចំតុបតែងជាថ្មីសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣
- BY
- srey nuch
- May 25, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium កំពុងរៀបចំតុបតែងជាថ្មីសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដោយជោគជ័យ។

ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ប្រាកដណាស់ថាមានភាពល្អិតល្អន់ និងច្បាស់លាស់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ក្លាយជាបទពិសោធន៍ដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត និងមិនអាចបំភ្លេចបានសម្រាប់ទាំងអស់គ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន
SEA GAMES
ការប្រកួតកីឡាអុកអន្តរជាតិនៃកីឡាអាស៊ានប៉ារ៉ាហ្គេមទី១២ បានចាប់ផ្តើមដំណើរការហើយ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ
- BY
- srey nuch
- June 3, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានបានឱ្យដឹងថា ការប្រកួតកីឡាអុកអន្តរជាតិនៃកីឡាអាស៊ានប៉ារ៉ាហ្គេមទី១២ បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រយុជននិងកីឡា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅក្នុងប្រភេទកីឡាអុកអន្តរជាតិនេះមានប្រទេសចំនួន៧ ចូលរួមគឺ កម្ពុជា ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ទីម័រ និង មីយ៉ានម៉ា។ ដោយ ឡែកនៅថ្ងៃប្រកួតដំបូងនេះ មាន៦វិញ្ញាសារ សរុប៤៤គូ ក្នុងនោះកម្ពុជាមាន៣គូ ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន
SEA GAMES
អបអរសាទរ! ក្រុមកីឡាការិនីបាល់បោះរទេះរុញកម្ពុជា ឈ្នះមេដាយមាសដំបូងគេ ក្រោយឈ្នះថៃ លទ្ធផល១១-៩
- BY
- srey nuch
- June 3, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនីកម្ពុជា នៃប្រភេទកីឡាបាល់បោះរទេះ វិញ្ញាសានារី ៣ទល់៣ បានឈ្នះមេដាយមាសដំបូងគេ ក្រោយឈ្នះថៃ លទ្ធផល ១១-៩ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕

SEA GAMES
មកដឹងពីពេលវេលា កម្មវិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនជាតិពិការអាស៊ានលើកទី១២ នៅល្ងាចនេះ
- BY
- srey nuch
- June 3, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិ បានបង្ហាញកម្មវិធី បើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនជាតិពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

– ម៉ោង ១៦:០០ ទស្សនិកជន មហាជន អញ្ជើញដល់
– ម៉ោង ១៧:០០ ប្រតិភូកីឡាជនពិការអាស៊ាន ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញដល់
– ម៉ោង ១៨:០០ អត្តពលិកជនពិការ អញ្ជើញដល់
– ម៉ោង ១៨:៥០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសន អញ្ជើញដល់
– ម៉ោង ១៨:៥៥ រក្សាភាពស្ងៀមស្ងាត់ ត្រៀមស្វាគមន៍ដំណើរអញ្ជើញដល់វេទិកាកិត្តិយសរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង គណៈអធិបតី
– ម៉ោង ១៩:០០៖
• ចាប់ផ្តើមកម្មវិធី
• រាប់ថយក្រោយ ចាប់ផ្តើម ពីលេខ១២ ដល់ លេខ១ (អុជកាំជ្រួច)
• ដង្ហែរទង់ជាតិ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
+ ជនពិការដង្ហែរទង់ជាតិ និងប្រគល់ជូនកងទ័ពដើម្បីរៀបចំបង្ហូត និងគោរពទង់ជាតិ
+ ការសម្តែងភាសាសញ្ញាភាសាគរចំនួន ៤០រូប ពេលគោរពទង់ជាតិ
• ដង្ហែរក្បួនប្រតិភូកីឡាជនពិការអាស៊ានទាំង ១១ប្រទេស
+ ប្រតិភូកីឡាជនពិការកម្ពុជាចំនួន ១០០នាក់
+ ប្រតិភូកីឡាជនពិការប្រទេសផ្សេងៗ ៥០នាក់ក្នុងមួយប្រទេស
• ដង្ហែរ និងគោរពទង់សហព័ន្ធកីឡាជនពិការអាស៊ាន (APSF) – ASEAN PARA SPORT FEDERATION
+ ដង្ហែរទង់សហព័ន្ធ “APSE” ៨នាក់ និងទង់ប៉ារ៉ាហ្គេម ៨នាក់
• សច្ចាប្រណិធាន តំណាងអត្តពលិកមានពិការភាព និងតំណាងអាជ្ញាកណ្តាល ចៅក្រម
• វីដេអូខ្លី “ASEAN Para Games” (រយៈពេល ២នាទី)
• សុន្ទរកថា ឯកឧត្តម ហ៊ុន ម៉ានី តំណាងគណៈកម្មាធិការរៀបចំ ASEAN Para Games លើកទី១២ (៧នាទី)
• សុន្ទរកថា ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន “APSF” (៧នាទី)
• សុន្ទរកថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ ប្រកួតកីឡា ASEAN Para Games លើកទី១២ (អុជកាំជ្រួច ១៥វិនាទី)
• ផ្ទាំងទស្សនីយភាព “បេះដូងខ្មែរ” (៣៥នាទី)
+ ប្រគំស្គរជ័យ (២២០នាក់) និង របាំនារីកម្ពុជា១៦៥នាក់) សម្តែងដោយសិល្បករ សិល្បការិនីមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
+ ចម្រៀងហ្គីតារ លេងនិងច្រៀងដោយជនពិការពាក់កណ្ដាលខ្លួន ប្រាក់ សុផាណា (មកពីខេត្តសៀមរាប)អមដោយជនពិការ៥នាក់ និងតន្ត្រីករប្រគំឌីបករណ៍ភ្លេង១នាក់
+ សិល្បៈចម្រៀងសម្ដែងដោយបុរសស្លៀកខោខ្មៅអាវស និងពាក់វែនតាខ្មៅតំណាង ជនពិការ២១០នាក់ សម្តែងដោយក្រុមទាហានកងកាំភ្លើងធំ
+ របាំបេះដូងខ្មែរ សម្តែងដោយ សាលានាយទាហានសកម្ម ១៨០នាក់ (នារី៦០នាក់ និងបុរស១២០នាក់)
+ ចម្រៀងជាក្រុម “ASEAN PARA GAMES 2023″ THEME SONG សម្តែងដោយ ក្រុមយុវជនសសយក និងក្រុមអង្គរក្ស (៦៥០នាក់)
• ការរត់ភ្លើងគប់
+ កីឡាការនីពិការជើង វិត ចាន់ថា ប្រគល់ភ្លើងគប់ជូនឯកឧត្តម ហ៊ុន មានី
+ ឯកឧត្តមហ៊ុន មានី ប្រគល់ជូន សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
+ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកីឡាការនីពិការ ជើង វិត ចាន់ថា ដើម្បីប្រគល់ជូនទៅកីឡាករ កីឡាការនីពិការ ៨នាក់ទៀតរត់បន្ត
• ការអុជភ្លើងគប់ធំ
• ការអុជកាំជ្រួចអបអរសាទរ (៤នាទី)
• ចប់កម្មវិធី ៕
ប្រភព៖ គណៈកម្មាធិការជាតិ
SPONSOR
អត្តបទទាក់ទង
-
SEA GAMES
ការប្រកួតកីឡាអុកអន្តរជាតិនៃកីឡាអាស៊ានប៉ារ៉ាហ្គេមទី១២ បានចាប់ផ្តើមដំណើរការហើយ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ
June 3, 2023
-
SEA GAMES
អបអរសាទរ! ក្រុមកីឡាការិនីបាល់បោះរទេះរុញកម្ពុជា ឈ្នះមេដាយមាសដំបូងគេ ក្រោយឈ្នះថៃ លទ្ធផល១១-៩
June 3, 2023
-
SEA GAMES
មកដឹងពីពេលវេលា កម្មវិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនជាតិពិការអាស៊ានលើកទី១២ នៅល្ងាចនេះ
June 3, 2023
-
SEA GAMES
អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិសរុបជិត៩០០នាក់ បានចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍កីឡាអាស៊ានរ៉ាហ្គេមលើកទី១២ នៅកម្ពុជា
June 3, 2023