ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន អង្វរករដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃឈ្នួលផ្ទះ និងរក្សាថ្លៃសមល្មម ដើម្បីឱ្យកម្មករ កម្មការនី អាចរស់នៅបាន

    BY Liny Chan May 26, 2023
    សម្ដេចតេជោ ហ៊ុន សែន អង្វរករដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃឈ្នួលផ្ទះ និងរក្សាថ្លៃសមល្មម ដើម្បីឱ្យកម្មករ កម្មការនី អាចរស់នៅបាន

    នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA។

    នៅក្នុងឱកាសនោះ សម្ដេចតេជោ បានអង្វរករដល់ម្ចាស់ផ្ទះជួលទាំងឡាយ កុំឱ្យដំឡើងថ្លៃឈ្នួលផ្ទះ និងខិតខំធ្វើយ៉ាងណាគឺរក្សាថ្លៃសមល្មម ដើម្បីឱ្យកម្មករ កម្មការនី អាចនៅបាន។ ជាមួយគ្នានេះសម្ដេចតេជោ បានគូសបញ្ជាក់បន្ថែមថា បើប្រឹងដំឡើងថ្លៃដើម្បីជាអ្នកមានពេក តាមរយៈការខ្វះការយកចិត្តទុកដាក់ គិតគូរលើកម្មករ កម្មការនី គឺជារឿងដែលមិនសមរម្យ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay