អន្តរជាតិ
ត្រីនាគ OARFISH ដែលជាត្រីនាំសារគ្រោះមហន្តរាយបានចេញមុខទៀតហើយនៅប៉េរូ បន្ទាប់ពីបានបង្ហាញខ្លួននៅប្រទេសជប៉ុនថ្មីៗនេះ
BY autoadmin
February 14, 2019
រមណីយដ្ឋានទេសចរណ៍ Peruvian ដែលជាកន្លែងដ៏ពេញនិយមនៃប្រទេសប៉េរូ កំពុងស្ថិតក្នុងការដាស់តឿនពីការរញ្ជួយដី បន្ទាប់ពីត្រី oarfish (ត្រីនាគ) ត្រូវអ្នកនេសាទចាប់បាននៅឆ្នេរមួយនៃទីក្រុង Mancora ហើយបើយោងទៅតាមរឿងព្រេងនិទាន ត្រីមួយនេះជាអ្នកនាំសារ «ការព្រមានអំពីគ្រោះធម្មជាតិ»។
កាលពីប៉ុន្មានរយៈមុន ប្រទេសជប៉ុនក៏បានរកឃើញត្រីប្រភេទនេះផងដែរ ដែលវាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ហើយវាក៏ស្របនឹងការព្យាករណ៍របស់ជប៉ុនដែលថា គ្រោះធម្មជាតិបន្ទាប់របស់ជប៉ុនគឺជាគ្រោះអាក្រក់។ កាលពីឆ្នាំ២០១០ ប្រទេសជប៉ុនក៏បានឃើញត្រីនេះចំនួនប្រហែល ១០ក្បាល ហែលប្រលែងគ្នានៅជិតរោងចក្រនុយក្លេអ៊ែរ ហើយជាក់ស្តែងប៉ុន្មានខែក្រោយមក ក្នុងឆ្នាំ២០១១ ជប៉ុនបានជួបនឹងការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស ២០,០០០នាក់ និងបណ្តាលឱ្យមានឧប្បត្តិហេតុនៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។

អត្ថបទ៖ លីដា

