ដូណាល់ ត្រាំ នឹងបញ្ចៀសការបិទទ្វាររដ្ឋាភិបាល ប៉ុន្តែប្រកាសភាពអាសន្នជាតិ ដើម្បីទាមទារមូលនិធិសម្រាប់ធ្វើជញ្ជាំងព្រំដែន
សេតវិមាន White House និងសមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងចុះហត្ថលេខាលើវិក័យប័ត្រចំណាយដើម្បីបញ្ចៀសការបិទទ្វាររបស់រដ្ឋាភិបាលឱ្យបានមុន ប៉ុន្តែលោកនឹងចេញសេចក្តីប្រកាសជាតិជាបន្ទាន់ដើម្បីទាមទារថវិកាធ្វើជញ្ជាំងព្រំដែនដ៏ចម្រូងចម្រាសរបស់លោក។
សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋលោក Mitch McConnell បានប្រាប់ថា គាត់បាននិយាយទូរស័ព្ទជាមួយលោក Trump ដែលគាត់បានបញ្ជាក់ថា គាត់បានត្រៀមចុះហត្ថលេខាលើវិក័យប័ត្រចំណាយ ហើយគាត់ក៏នឹងចេញនូវសេចក្តីប្រកាសអាសន្នជាតិមួយក្នុងពេលតែមួយផងដែរ។ ជាការពិតមូលហេតុដែលលោក Donald Trump បិទទ្វាររដ្ឋាភិបាលរយៈពេល ៣៥ថ្ងៃ (ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក) គឺដោយសារ លោកទាមទារមូលនិធិចំនួន ៥.៧ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើរបងអាមេរិក-មុិកស៊ិក ប៉ុន្តែតាមដែលបូកសរុបគឺប្រហែល ១.៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាជាហេតុមានបញ្ហាតឹងសរសៃករវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia