សម្ដេចតេជោ ហ៊ុន សែន សុំទោសអ្នករត់ទូកដ និងស្រឡាងទាំងឡាយ ដែលរដ្ឋាភិបាលបានផ្ដាច់មុខរបរ ដោយសារការសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេនៅភ្នំពេញ
នៅព្រឹក ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ។

នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងស្រឡាងទាំងឡាយ ដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ ដែលធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពានមួយចំនួនទៀតដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅអរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ច្បារអំពៅជាដើម ដែលនឹងត្រូវសាងសង់នៅពេលខាងមុខ។
សម្ដេចតេជោបានមានប្រសាសន៍ថា៖ «ខ្ញុំសុំទោសអ្នករត់ទូកដ ឬក៏អ្នករត់ស្រឡាងទាំងឡាយ ខ្ញុំបានផ្ដាច់មុខរបររបស់អ្នកច្រើន ដោយសារយើងមិនអាចគិតគូរដល់អ្នករត់ទូកដ ហើយយើងបំភ្លេចចោលមនុស្សរាប់លាននាក់ដែលឆ្លងកាត់ស្ពាននោះទេ»៕


អត្ថបទ៖ លីនី