NASA បាត់ទំនាក់ទំនងជាមួយយានរុករកភពអង្គារឈ្មោះ OPPORTUNITY ដោយសារព្យុះធូលី..(មានវីដេអូ)
តាមពិតទៅយានរុករក (ROVER) ឈ្មោះថា Opportunity ដ៏កម្សត់របស់ NASA មួយនេះត្រូវបានគេសន្មត់ថា អាចមានអាយុកាលត្រឹមតែ ៩០ថ្ងៃ ប៉ុណ្ណោះ នៅក្នុងបរិយាកាសដ៏ជូរចត់នៃភពអង្គារ ប៉ុន្តែវាបានតស៊ូជំនះទៅនឹងបរិយាកាសពិបាកៗទាំងអស់ និងនៅតែបន្តបេសកម្មរបស់ខ្លួនអស់រយៈពេលជិត ១៥ឆ្នាំ មកហើយ។ ខណៈពេលនេះភ្នាក់ងារអវកាស NASA ក៏បានប្រកាសពីការបញ្ចប់បេសកកម្មរបស់យានអវកាសរុករកនេះផងដែរ។
NASA មិនអាចទំនាក់ទំនងជាមួយ Opportunity ចាប់តាំងពីថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០១៨ មកម៉្លេះ នៅពេលដែលមានព្យុះធូលីយ៉ាងធំមួយបានវាយប្រហារមកលើទីតាំងរបស់យានរុករក ហើយពួកគេក៏ព្យាយាមផ្ញើសារដើម្បីធ្វើការទំនាក់ទំនងមិនតិចជាង ១០០០សារ និងរកវិធីគ្រប់យ៉ាងដើម្បីកំណត់ទីតាំងរបស់វា ប៉ុន្តែពួកគេនៅតែបរាជ័យ។ ជាចុងក្រោយ NASA បានត្រឹមតែប្រកាសបញ្ចប់បេសកកម្មរបស់វា ប៉ុន្តែអ្វីដែលធ្វើឱ្យមានភាពក្ដុកក្ដួលនោះ គឺសារចុងក្រោយរបស់យានរុករក បានផ្ញើមក NASA មានខ្លឹមសារថា៖ «អាគុយរបស់ខ្ញុំខ្សោយ ហើយវាកាន់តែងងឹត»៕




អត្ថបទ៖ លីដា
ប្រភព៖ carscoops