ព័ត៌មានជាតិ

ក្រសួងសុខាភិបាលក្រើនរំលឹក ពីការចាក់វ៉ាក់សាំងកូវីដ-១៩ “ដូសជំរុញ” ជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ

BY
srey nuch
June 2, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើង។

យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លើលិខិតរបស់គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ (គ.ប.ក.) និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួក ថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) សូមធ្វើការក្រើនរំលឹកជម្រាបជូនសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ តាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ ប្រទេសកម្ពុជាកំពុងបន្ត ផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូចតទៅ៖

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: