SEA GAMES

ការប្រកួតកីឡាអុកអន្តរជាតិនៃកីឡាអាស៊ានប៉ារ៉ាហ្គេមទី១២ បានចាប់ផ្តើមដំណើរការហើយ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ

BY
srey nuch
June 3, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន​បានឱ្យដឹងថា ការប្រកួតកីឡាអុកអន្តរជាតិនៃកីឡាអាស៊ានប៉ារ៉ាហ្គេមទី១២ បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រយុជននិងកីឡា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅក្នុងប្រភេទកីឡាអុកអន្តរជាតិនេះមានប្រទេសចំនួន៧ ចូលរួមគឺ កម្ពុជា ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ទីម័រ និង មីយ៉ានម៉ា។ ដោយ ឡែកនៅថ្ងៃប្រកួតដំបូងនេះ មាន៦វិញ្ញាសារ សរុប៤៤គូ ក្នុងនោះកម្ពុជាមាន៣គូ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន

Share This Post: