ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនខិលខូចផ្ញើសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត ដើម្បីឱ្យអ្នកចុចចូលបំពេញលេខសម្ងាត់ផ្ទាល់ខ្លួន

    BY Khmernote Media June 6, 2023
    ជនខិលខូចផ្ញើសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត ដើម្បីឱ្យអ្នកចុចចូលបំពេញលេខសម្ងាត់ផ្ទាល់ខ្លួន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សមាគមធនាគារនៅកម្ពុជា បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីសារក្លែងបន្លំតាមប្រព័ន្ធទូរស័ព្ទ(SMS Scam)។

    ដោយឃើញថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបាន ព័ត៌មានសម្ងាត់របស់លោកអ្នក។ ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរសព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ ខ្លួន។ ក្នុងករណីលោកអ្នកបានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ សូមធ្វើ ការទាក់ទងទៅកាន់ធនាគារដែលលោកអ្នកប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង (Hotline) ឬ លេខទំនាក់ទំនងអតិថិជន (Toll-Free)របស់គ្រឹះស្ថាន។

    សមាគមធនាគារនៅកម្ពុជា សូមជម្រាបជូនផងដែរថា ដោយសារចំនួន សារក្លែងបន្លំតាមប្រព័ន្ធ ទូរសព្ទ (SMS Phishing) ឬតាមបច្ចេកវិទ្យាអ៊ិនធើណិត មានការរីករាលដាល និងមានភាពស្មុគស្មាញ សូមលោក អ្នកមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន។ ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន ការពារលេខ PINឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេនោះ ទោះបីជាលោកអ្នកមានវិធានសន្តិសុខរឹង មាំក្នុងការការពារយ៉ាងណាក៏ដោយ។

    សូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មានជាមួយគ្រឹះស្ថាន ធនាគារ ដែលលោកអ្នកបាននឹងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបដែលលោកអ្នករក្សាគណនី របស់លោកអ្នកឱ្យមានសុវត្ថិភាព។ សូមចែករំលែកនូវសេចក្ដីជូនដំណឹងនេះជាមួយគ្រួសារ សាច់ញាតិ និង មិត្តភ័ក្តិរបស់លោកអ្នក ៕

    ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

    Share This Post:
    MPO4D jitutoto mpo4d Mpoplay